ព័ត៌មានអន្ដរជាតិ
ទេសចរទាមទាររកសុវត្ថិភាព ក្រោយហេតុការណ៍បាញ់ប្រហារនៅប៉ាតាយ៉ា ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail ការបាញ់ប្រហារមួយដ៏រន្ធត់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ខែសីហានៅឆ្នេរ Jomtien បានបង្កើនការភ័យខ្លាចរបស់ភ្ញៀវទេសចរ និងបង្កឱ្យមានការខឹងសម្បារជាសាធារណៈចំពោះសុវត្ថិភាពនៅប៉ាតាយ៉ា ស្របពេលប្រទេសនេះកំពុងជួបវិបត្តិសុវត្ថិភាពទេសចរស្រាប់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង ០៦ នាទីទៀបភ្លឺ នៅជិតផ្សារដ៏មមាញឹកមួយ រវាងក្រុមក្មេងទំនើងបាញ់ប្រហារគ្នាបណ្ដាលឲ្យទេសចររត់គេចខ្លួនដោយភិតភ័យ។ ហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នកស្លាប់ឬរបួសនោះទេ ប៉ុន្តែទេសចរដែលស្ថិតនៅកន្លែងកើតហេតុនិងស្ថិតក្នុងតំបន់នេះកំពុងព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
ប៉ូលិសបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងមានអាយុត្រឹមតែ ១៦ ឆ្នាំ និងបក្សពួកអាយុ ១៥ ឆ្នាំ ដោយបានដកហូតបានកាំភ្លើងខ្លី Glock 17 មួយដើម ដែលប្រើក្នុងការវាយប្រហារ ខណៈជម្លោះនេះកើតចេញពីជម្លោះចាស់មួយបានកើតឡើងបន្ទាប់ពីជនរងគ្រោះបានជេរប្រមាថមិត្តភក្តិរបស់ជនសង្ស័យតាមបណ្តាញសង្គម។

ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេស បានសម្តែងការខកចិត្តចំពោះការកើនឡើងនៃអំពើហិង្សារបស់យុវជនក្នុងប្រទេសថៃ ដោយអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹង ការអនុវត្តតឹងរ៉ឹង និងការដាក់ទណ្ឌកម្មតឹងរ៉ឹង។ មនុស្សជាច្រើនបានព្រមានថាឧបទ្ទវហេតុបែបនេះអាចធ្វើឱ្យខូចមុខមាត់របស់ប៉ាតាយ៉ាដែលជាគោលដៅទេសចរណ៍ពេញនិយម និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃដែលកំពុងជួបការលំបាករួចទៅហើយ។
គួរបញ្ជាក់នៅប៉ាតាយ៉ាប្រទេសថៃមួយរយៈចុងក្រោយនេះតែងតែមានអំពើហិង្សាដូចជាការរកឃើញគ្រាប់បែក បង្កប់នៅតាមតំបន់ឆ្នេរ អំពើហិង្សាទៅលើភ្ញៀវទេសចរ និងវិបត្តិអ្នកគ្មានផ្ទះសម្បែងរស់ពាសពេញដងផ្លូវជាដើម។ បញ្ហាទាំងនេះកាន់តែបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកទេសចរ បូករួមជាមួយហេតុការណ៍ទេសចរម៉ាឡេស៊ីពីរនាក់រងគ្រោះពីការដុតរបស់បុរសម្នាក់នៅទីក្រុងបាងកក ធ្វើឲ្យទេសចរខ្លាចរអាការមកដើរកម្រាន្តនៅប្រទេសថៃកាន់តែច្រើន៕

អទ្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


