ព័ត៌មានអន្ដរជាតិ
Boonsin Phadklang ប្រកាសមិនទទួលតំណែងនយោបាយឡើយ ក្រោយចូលនិវត្តន៍ ដោយសុំធ្វើត្រឹម ពលរដ្ឋល្អម្នាក់
មេភូមិភាគ២ថៃ Boonsin Phadklang បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនទទួលមុខតំណែងនយោបាយណាមួយឡើយ បន្ទាប់ពីចូលនិវត្តន៍ ដោយសុំធ្វើត្រឹមជាទាហានបម្រុងនិងពលរដ្ឋល្អម្នាក់ ប៉ុណ្ណោះ។

Boonsin អះអាងបែបនេះក្នុងពិធីបុណ្យសាសនាមួយនៅវត្ត Suan Thammapiti នៃស្រុក Mueang ខេត្ត Kalasin កាលពីថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥។
Boonsin ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ Amarin ដែលនិយាយថា បន្ទាប់ពីចូលនិវត្តន៍ពីមេភូមិភាគ២ លោកសុំធ្វើត្រឹមជាពលរដ្ឋល្អម្នាក់និងជាទាហានបម្រុង ហើយមិនទទួលយកមុខតំណែងនយោបាយអ្វីទេ ប៉ុន្តែនឹងបន្តជួយជាតិក្នុងវិស័យណាដែលអាចធ្វើបាន។
ជុំវិញមេភូមិភាគ២នេះដែរ កាលពីសប្តាហ៍មុនលោក Boonsin ហាក់ដូចជាដឹងខ្លួនឯងថា អាចប្រឈមនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម ក្រោយពេលចូលនិវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខ។

Boonsin បានលើកឡើងជាសាធារណៈអំពីលទ្ធភាពដែលខ្លួនអាចប្រឈមផ្លូវច្បាប់ ដោយហាក់ដូចលួងខ្លួនឯងថា ខ្លួនមិនព្រួយបារម្ភអំពីវិធានការផ្លូវច្បាប់និងការវាយប្រហារផ្ទាល់ខ្លួនដែលអាចកើតនៅពេលលោកចូលនិវត្តន៍នៅពេលខាងមុខនោះទេ ប៉ុន្តែច្បាស់ណាស់ថា ទង្វើឧក្រិដ្ឋដែលលោកបានបង្កើតឡើង នឹងប្រឈមពាក្យបណ្តឹងបទចោទ «ឧក្រិដ្ឋកម្មសង្គ្រាម»។
បុរសម្នាក់នេះហើយ គឺជាជនទីមួយដែលបង្កឲ្យមានភាពតានតឹងជាសាធារណៈ និងបង្កើនការគំរាមកំហែងបញ្ឆេះកំហឹង រហូតដល់បង្កឲ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំ ឈានទៅសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់សិបនាក់និងការបំផ្លិចបំផ្លាញសម្បតិ្តវប្បធម៌ ទីអារាម ផ្ទះសម្បែងប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បញ្ជូនពេទ្យផ្លូវចិត្តមកពិនិត្យ-ព្យាបាលជំងឺសតិអារម្មណ៍របស់កងទ័ព នៅជួរមុខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


