ព័ត៌មានអន្ដរជាតិ
មេទ័ពអង់គ្លេសព្រមានពីសង្គ្រាមលោកលើកទី៣
មេបញ្ជាការយោធាជាន់ខ្ពស់អង់គ្លេសបានព្រមានថា វីរុសកូរ៉ូណាបានធ្វើឲ្យការរំពឹងទុកនៃសង្គ្រាមលោកលើកទី៣ក្លាយជាហានិភ័យពិត។
លោកឧត្តមសេនីយ៍ Sir Nick Carter បាននិយាយថា ដោយសារតែភាពមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺកូវីដ១៩ក្នុងសតវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសនិងពិភពលោកទាំងមូលចាំបាច់ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្តនិងភាពអគតិជាអន្ដរជាតិដែលនាំឲ្យមានសង្គ្រាមលោកលើកមុនៗ។
លោក Sir Nick បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលត្រូវបានសួរដោយ Sky News ថាតើលោកខ្លាចដែរឬទេថាវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយវីរុសកូរ៉ូណាអាចនាំឲ្យមានសង្គ្រាម។

លោកបានប្រាប់ពិធីការិនី Sophy Ridge ក្នុងកម្មវិធីថ្ងៃអាទិត្យថា មានការព្រួយបារម្ភថា ការកើនឡើងនៃជម្លោះក្នុងតំបន់ដែលកំពុងរាលដាលពាសពេញពិភពលោកអាចក្លាយទៅជា “សង្គ្រាមពេញទំហឹង” ដែលឆ្លុះបញ្ចាំងពីការឈានទៅរកសង្គ្រាមពិភពលោកទាំង២ក្នុងសតវត្សរ៍ទី២០នៅពេលដែលសម្ព័ន្ធភាពរវាងបណ្តាប្រទេសនានានាំឲ្យមានការបង្ហូរឈាមគ្នាច្រើនឆ្នាំ។
មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ស្របពេលពិភពលោកកំពុងក្លាយជាកន្លែងដែលគ្មានភាពប្រាកដប្រជានិងគួរឲ្យព្រួយបារម្ភអំឡុងពេលមានជំងឺរាតត្បាត មានលទ្ធភាពដែលអ្នកអាចមើលឃើញពីការកើនឡើងភាពតានតឹងឈានដល់ការគណនាខុស។

លោក Sir Nick បន្តថា “យើងត្រូវចាំថា ប្រវត្តិសាស្រ្តប្រហែលជាមិនកើតឡើងម្តងទៀតទេប៉ុន្តែវាមានបញ្ហារបស់វាហើយប្រសិនបើអ្នកក្រឡេកមើលទៅសតវត្សរ៍មុន មុនពេលសង្គ្រាមលោកទាំងពីរលើកកើតឡើង ខ្ញុំគិតថា វាមិនអាចជំទាស់បានទេដែលថា ជម្លោះដែលនាំឲ្យមានការវិនិច្ឆ័យខុសនៅទីបំផុតនាំឲ្យមានសង្គ្រាម។
នៅពេលសួរថាតើលោកកំពុងនិយាយថាមានការគំរាមកំហែងពិតប្រាកដនៃសង្គ្រាមលោកលើកទី៣មែនឬទេ គាត់ឆ្លើយថា “ខ្ញុំកំពុងនិយាយថា វាជាហានិភ័យហើយយើងត្រូវដឹងអំពីហានិភ័យទាំងនោះ”៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


