ព័ត៌មានអន្ដរជាតិ
ផែថងថាន នឹងមិនចូលស្តាប់សាលក្រមក្នុងតុលាការ នៅថ្ងៃសុក្រនេះទេ
តាមការផ្សាយរបស់ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ លោក Somkid Chuekong អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងមិនចូលតុលាការធម្មនុញ្ញដោយផ្ទាល់ ដើម្បីស្តាប់សាលក្រមសម្រេចពីជោគវាសនារបស់ខ្លួនក្នុងនាមជានាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះឡើយ។

ផ្ទុយទៅវិញ នឹងមានមនុស្សម្នាក់តំណាងឲ្យលោកស្រីនៅក្នុងតុលាការ ហើយ ផែថងថាន នឹងនៅជាមួយគណៈរដ្ឋមន្ត្រីព្រមទាំងសមាជិកបក្សភឿថៃក្នុងវិមានរដ្ឋាភិបាល ដើម្បីតាមដានសាលក្រមនេះ។
នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ នឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោកស្រី ពាក់ព័ន្ធការបែកធ្លាយសារសំឡេងតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្កឲ្យមានភាពចលាចលផ្នែកនយោបាយពេញប្រទេសថៃ។
យ៉ាងណា តាមរយៈវីដេអូក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ, ផែថងថាន បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា លោកស្រីនឹងត្រឡប់មកធ្វើការក្នុងនាមជាយករដ្ឋមន្ត្រីវិញ ក្រោយការសម្រេចរបស់តុលាការ។
សូមជម្រាបជាថ្មី ផែថងថាន ត្រូវបានព្យួរពីតួនាទីនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ដោយរង់ចាំការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញ ហើយក្រោយមកលោកស្រី បាត់វត្តមាននៅវិមានរដ្ឋាភិបាលអស់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា។
ដ្បិតត្រូវបានព្យួរតួនាទី ប៉ុន្តែលោកស្រី ផែថងថាន នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដដែល ខណៈបច្ចុប្បន្នឧបនាយករដ្ឋមន្ត្រី ភូមិថាម វិឆាយ៉ាឆៃ កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយថាក់ស៊ីន រួចទោសប្រមាថស្តេច, ពេលនេះ ផែថងថាន ក៏ជឿថា ខ្លួនអាចវិលមកកាន់តំណែងនាយករដ្ឋមន្ត្រី វិញដែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


