ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំង ព្រោះរងឥទ្ធិពលពីព្យុះនៅវៀតណាម
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ថៃនឹងរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងស្ទើពេញប្រទេសដោយសារ ខ្យល់ព្យុះត្រូពិចលើសមុទ្រចិនខាងត្បូងភាគកណ្តាលត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាព្យុះត្រូពិច បោកបក់ក្នុងខេត្ត Quang Binh របស់ប្រទេសវៀតណាមនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ ។

ព្យុះនេះមានកម្លាំងខ្យល់ប្រហែល ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងធ្វើដំណើរទៅទិសខាងលិច។ បន្ទាប់ពីវាយលុកលើដីក្នុងប្រទេសវៀតណាម វានឹងកាន់តែខ្សោយ រួចរំកិលចូលទៅក្នុងភាគខាងជើងប្រទេសឡាវ ហើយបន្ទាប់មកប្រែទៅជាប្រព័ន្ធសម្ពាធទាបដែលនឹងនាំមកនូវភ្លៀងធ្លាក់ដល់ប្រទេសថៃ។
ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ប្រទេសថៃត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់រាយប៉ាយ រួមទាំងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ភាគឦសាននឹងត្រូវវាយលុកមុនគេ ដោយខេត្តមួយចំនួនដូចជា Nakhon Phanom, Sakon Nakhon, Mukdahan, Bueng Kan និង Khon Kaen ប្រឈមនឹងហានិភ័យខ្ពស់បំផុត។ ត្រឹមថ្ងៃទី ៣១ ខែសីហា ឥទ្ធិពលរបស់ព្យុះនឹងរាលដាលដល់តំបន់ភាគខាងជើង និងកណ្តាលខាងលើ រួមមានខេត្ត Nan, Phrae, Uttaradit, Phitsanulok, Chiang Mai, Lampang និង Nakhon Sawan។
អាជ្ញាធរថៃបានចេញការព្រមានចំពោះគ្រោះទឹកជំនន់ភ្លាមៗ បំណាក់ដី និងទឹកជំនន់នៅតំបន់ជើងភ្នំ ទន្លេ និងតំបន់ទំនាប។ ប្រជាពលរដ្ឋថៃត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ដែលអាចកើតមាន ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


