ព័ត៌មានអន្ដរជាតិ
ទំនប់ទឹកចំនួន៩នៅថៃ ជិតទប់លែងជាប់ហើយ, ទូទាំងប្រទេស ត្រៀមប្រកាសអាសន្ន
ស្ថានភាពគ្រោះទឹកជំនន់នៅប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗហើយ ដោយសារពេលនេះ មានទំនប់ដល់ទៅ៩ឯណោះ ដែលកំពុងត្រៀមបញ្ចេញទឹកឬអាចនឹងបាក់ ព្រោះតែស្តុកទឹកលើសពីសមត្ថភាពរបស់ខ្លួនហើយ ជំរុញឲ្យអាជ្ញាធរព្រមានអំពីគ្រោះទឹកជំនន់រហ័សនិងត្រៀមប្រកាសអាសន្នទូទាំងប្រទេស។

តាមសេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិ (ONWR) និងផ្សាយដោយ The Nation កាលពីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥, ទំនប់ទាំង៩ ដូចជា៖ Mae Mok, Sirikit, Kwae Noi Bamrung Daen, Huai Luang, Nam Phung, Nam Oun, Chulabhorn, Ubol Ratana និង Bang Phra សុទ្ធតែកំពុងស្តុកទឹកលើកម្រិត ហើយមានតែការទម្លាយទឹកចេញប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនប់ធូរស្រាល។
ទោះបីជាយ៉ាងណាក៏ដោយ ការរំដោះទឹកចេញនេះ ច្បាស់ជាបណ្តាលឲ្យខេត្តនានាត្រូវជន់លិចជាក់ជាមិនខានឡើយ ជាពិសេសនៅភាគខាងជើងនិងឦសាន។
តាមការបញ្ជាក់ពី ONWR, បរិមាណទឹកសរុបនៅក្នុងអាងស្តុកទឹកទាំងអស់របស់ប្រទេសគឺ ៥៧.៨៥៩ ពាន់លានម៉ែត្រគូប ស្មើនឹង៧២% នៃសមត្ថភាពសរុប។

ការព្រមាននេះកើតឡើងក្រោយពេល ទំនប់ចៅប្រាយ៉ា ត្រូវបានទម្លាយ បង្កការជន់លិចខេត្តអយុធ្យា ធ្ងន់ធ្ងរ ខ្ទេចផលដំណាំរាប់រយហិកតា រួចទៅហើយ។
ប្រជាកសិករថៃ កំពុងទួញសោក ដោយសារតែទំនប់ចៅប្រាយ៉ា បញ្ចេញទឹក ១ ៥០០គីឡូម៉ែត្រគូបក្នុងមួយវិនាទី។ ការបញ្ចេញទឹកនេះ គឺដើម្បីបញ្ចៀសការធ្លាយទំនប់ ព្រោះតែអាងនេះស្តុកទឹកដល់កម្រិត ហើយស្របពេលដែលភ្លៀងធ្លាក់នៅតែបន្តមិនឈប់ ទើបវាបង្កហានិភ័យបាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ទម្លាយទឹកពីទំនប់ចៅប្រាយ៉ា បង្កការជន់លិចខេត្តអយុធ្យា ធ្ងន់ធ្ងរ ខ្ទេចផលដំណាំរាប់រយហិកតា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


