Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ គំរាមប្រជាជនហ្គាហ្សាឲ្យចាកចេញ ខណៈ UN ចោទ​អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាឱ្យ «ចាកចេញឥឡូវនេះ» ខណៈដែលប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និងរារាំងជំនួយដល់ជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកញ្ញា។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៥២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ដោយមន្ទីរពេទ្យក៏បានរាយការណ៍ពីការស្លាប់ដោយសារទុរ្ភិក្សផងដែរ ខណៈស្ថានភាពនៅហ្គាហ្សាកាន់តែអាក្រក់ទៅៗ។ មកដល់ពេលសង្កាត់ទាំងមូលនៅក្នុងទីក្រុងហ្គាហ្សា ត្រូវបានកម្ទេចទៅជាកម្ទេចថ្ម ហើយមនុស្សជាង ៨ ម៉ឺននាក់ឥឡូវនេះបានកកកុញចូលទៅក្នុងតំបន់សុវត្ថិភាព នៅ al-Mawasi ដោយនៅតែប្រឈមនឹងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែលម្តងហើយម្តងទៀត។

គួរបញ្ជាក់ថាជម្លោះនេះក៏បានឆក់យកជីវិតអ្នកកាសែតប៉ាឡេស្ទីន Osama Balousha ដោយបន្ថែមលើចំនួនបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជិត ២៥០នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

ជាការឆ្លើយតបទៅនឹងទង្វើរបស់អ៊ីស្រាអែលប្រទេសអេស៉្បាញបានចូលរួមថ្កោលទោសដោយការហាមឃាត់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កាត់បន្ថយការនាំចូលទំនិញអ៊ីស្រាអែល និងពង្រីកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។

ទន្ទឹមនឹងនេះក្រុមហាម៉ាសបានខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីបទឈប់បាញ់បន្ទាប់ពីមានសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានច្រានចោលលក្ខខណ្ឌមួយដែលនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលសម្រេចចិត្តថានៅពេលណាត្រូវដកកងទ័ពរបស់ខ្លួនចេញពីហ្គាហ្សា៕

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ (រូបភាព៖ Reuters)
(រូបភាព៖ New York Times)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម