ព័ត៌មានអន្ដរជាតិ
ត្រឹមកន្លះថ្ងៃ ថៃរងគ្រោះរញ្ជួយដី២ដងក្នុងទីតាំងពីរផ្សេងគ្នា
បើតាមនាយកដ្ឋានអង្កេតការរញ្ជួយដីការរញ្ជួយដីថៃ ក្នុងរយៈត្រឹមកន្លះថ្ងៃគ្រោះរញ្ជួយដី២ដងបានវាយប្រហារប្រទេសថៃផ្ទួនៗ រួមមានខេត្តឈៀងម៉ៃ និង ខេត្ត Ubon Ratchathani ដែលរងឥទ្ធិពលពីការរញ្ជួយនៅប្រទេសវៀតណាម ខណៈការខូចខាតប៉ុន្មានមិនទាន់ត្រូវបានដឹងនៅឡើយ។

យោងតាមការចេញផ្សាយរបស់ Khaosod គ្រោះរញ្ជួយដីកម្រិត ២.៥ រ៉ិចទ័រ ដែលមានជម្រៅ១ គីឡូម៉ែត្រ បានវាយប្រហារស្រុក Mae Taeng ខេត្ត ឈៀងម៉ៃ នៅថ្ងៃទី ១១ ខែកញ្ញា នៅវេលាម៉ោង ១១ និង៥៨ នាទីព្រឹក។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅ Kuet Chang ស្រុក Mae Taeng ។
អ្នកស្រុកខ្លះបានរាយការណ៍ថាមានអារម្មណ៍ញ័របណ្តាលឲ្យវិលមុខ ខណៈគេទំព័រព័ត៌មានក្នុងខេត្តឈៀងម៉ៃក៏បានរាយការណ៍អំពីគ្រោះរញ្ជួយដីនេះផងដែរ ដោយមនុស្សម្នាបានបញ្ចេញមតិលើអ៊ីនធឺណិតអំពីការទទួលរងឥទ្ធិពលពីការរញ្ជួយ។

ចំណែកបើតាមការចេញផ្សាយ របស់ The Nation នៅព្រឹកថ្ងៃដដែលនេះ ខេត្ត Ubon Ratchathani ភាគខាងកើតប្រទេសថៃបានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៤.៧ រ៉ិចទ័រ ដោយចំណុចកណ្ដាលនៃរញ្ជួយដីនៅប្រទេសវៀតណាម។ ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១ និង ៣៦ ព្រឹក នៅជម្រៅរាក់ត្រឹមតែ ២ គីឡូម៉ែត្រ ប៉ុន្តែនៅតែមានការព្រមានពីសុវត្ថិភាព។
អាជ្ញាធរបានថៃបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានផ្លូវការ និងត្រៀមខ្លួនក្នុងករណីមានសកម្មភាពរញ្ជួយដីបន្ថែមទៀត បើទោះបីជាការរញ្ជួយដីនេះមិនត្រូវបានគេរំពឹងថានឹងបង្កការខូចខាតដល់អាយុជីវិត ឬទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅក្នុងប្រទេសថៃក៏ដោយ។
គួរបញ្ជាក់ថាប្រទេសថៃចាប់តាំងពីមានការរញ្ជួយដីដ៏ធំកាលពីខែមីនាពីប្រទេសមីយ៉ាន់ម៉ាមក ប្រទេសនេះជារើយៗរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ ដែលបង្កជាការភ័យខ្លាចក្នុងចំណោមប្រជាជនថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


