Connect with us

ព័ត៌មានអន្ដរជាតិ

​ខេត្តថៃមួយចំនួនកំពុងជន់លិច ខណៈទំនប់​ទន្លេចៅ​ប្រាយ៉ាទប់ទឹកលែងជាប់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៦ខែកញ្ញា ដោយសារទឹកទន្លេចៅប្រាយ៉ាកាន់តែកើនឡើងព្រោះភ្លៀង​ធ្លាក់​ខ្លាំង នាយកដ្ឋាន​ធារាសាស្ត្រ​ថៃបាន​បង្កើន​ការ​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​ចៅ​ប្រាយ៉ា​ពី ២០០០-២,៥០០ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី នាំឲ្យកម្ពស់​ទឹក​នៅ​ខាងក្រោមទំនប់​ទឹក​កើនឡើង​ពី ៤០-៦០ សង់ទីម៉ែត្រ បង្កជាទឹកជំនន់ដល់ខេត្តមួយចំនួន។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តមួយចំនួននៅក្បែរទន្លេនេះ កំពុងជួបប្រទះទឹកជំនន់ ជាពិសេសខេត្ត Ayutthaya​ ដោយស្រុក​ចំនួន​៦ ​ត្រូវ​បាន​ជន់​លិច​រួច​​ប៉ះពាល់​ដល់​ផ្ទះ​ជាង ២ ម៉ឺន៥ពាន់ គ្រួសារ និង​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់។ ជាពិសេសវត្តអារាម និងផ្ទះនៅតាមមាត់ទន្លេជន់លិចខ្លាំងជាងគេ ដោយអ្នកស្រុកត្រូវបង្ខំចិត្តធ្វើដំណើរតាមទូក។

(រូបភាព៖ Khaosod)

ដើម្បីការពាររមណីយដ្ឋានប្រវត្តិសាស្ត្រ ដូចជាវត្ត Chaiwatthanaram និងតំបន់ឧស្សាហកម្មសំខាន់ៗពីការជន់លិចអាជ្ញាធរថៃបានបើកទ្វារទឹក និងលូ ដើម្បីបង្វែរទឹកចូលទៅក្នុងកន្លែងស្តុកទុក។

លើសពីនេះនាយកដ្ឋាន​ធារាសាស្ត្រ​ក៏បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ខេត្ត​ចំនួន ១១ ក្បែរទន្លេ​ចៅប្រាយ៉ាត្រៀមតប់ទល់នឹងទឹកជំនន់ ខណៈ​ទឹក​ដែល​ហូរ​ចេញ​ពី​ទំនប់​ចៅ​ប្រាយ៉ា អាច​នឹង​កើន​ដល់​មិន​លើស​ពី ២.៥ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី។ខេត្តទាំង១១ដែលរងការព្រមានរួមមានខេត្ត Uthai Thani, Chainat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និង​​ទីក្រុងបាងកក៕

(រូបភាព៖ Khaosod)
(រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម