Connect with us

ព័ត៌មានអន្ដរជាតិ

ជនជ្រុលនិយមថៃ Kan Chom Phalang ផ្ទុះកង់ឡាន ពេលធ្វើដំណើរទៅព្រំដែន

បានផុស

នៅ

មេក្លោងដែលអុជបញ្ឆេះភាពតានតឹងនៅព្រំដែនកម្ពុជា «Kan Chom Phalang» បានជួបឧបទ្ទវហេតុផ្ទុះកង់ឡាន ធ្វើឲ្យរថយន្តរេពេញផ្លូវ តែមិនគ្រោះថ្នាក់ដល់ជីវិត។

(រូបថត៖ Amarin TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍បានកើតឡើង នៅពេលបុគ្គលម្នាក់នេះធ្វើដំណើរទៅព្រំដែនថៃ ដើម្បីផ្តល់ជំនួយដល់ទាហាន កាលពីរាត្រីថ្ងៃអង្គារទី១៦ខែកញ្ញាឆ្នាំ២០២៥។

តាមការផ្សាយរបស់ Amarin TV, ជនជ្រុលនិយមរូបនេះ បានបង្ហោះរូបភាពបង្ហាញពីសម្បកកង់ឡានដែលខ្ទេច ជាមួយនឹង Caption​ ថា ខ្លួនបានរួចជីវិតម្តងទៀតហើយ។

Kan Chom Phalang ត្រូវគេស្គាល់ថា ជាបុគ្គលជ្រុលនិយម ចូលចិត្តអុជអាលបង្កជម្លោះ ងប់ងល់នឹងសង្គ្រាម និងពោរពេញដោយមហិច្ឆតា ស្រែកឃ្លានការឈ្លានពានទឹកដីប្រទេសដទៃ។

យ៉ាងណា ដោយសារតែការឈ្លក់វង្វេងនឹងភាពអំនួតនិងតាំងខ្លួនជាមនុស្សអស្ចារ្យលើសគេឯង បុគ្គលម្នាក់នេះបែរជាធ្វើឲ្យប្រទេសថៃខ្លួនឯង ត្រូវអាម៉ាស់មុខបំផុតលើឆាកអន្តរជាតិ ខ្មាសពិភពលោក តាមរយៈការប៉ុនប៉ងយករថយន្តដឹកលាមកមកបាញ់លើពលរដ្ឋខ្មែរ នៅក្នុងទឹកដីខ្មែរ។

ទង្វើរបស់គេ ធ្វើឲ្យថៃ ស្អុយឈ្មោះ ហើយត្រូវបានពិភពលោកសើចចំអក និងវាយតម្លៃថា ជាតិសាសន៍មួយនេះ គ្មានភាពខ្មាសអៀន ធ្វើបាបប្រទេសដទៃ ទោះតាមវិធីបែបណាក៏ទៅរួចដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃកំពុងទាស់គ្នា រឿងបង្កកគណនីធនាគារពលរដ្ឋ ធ្វើឲ្យកើតចលាចល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម