ព័ត៌មានអន្ដរជាតិ
ថៃព្រមានពីការកើនឡើងជំងឺផ្លូវដង្ហើម RSV និងផ្ដាសាយ ខណៈករណីឆ្លងលើសពី ៥៥ម៉ឺនករណី
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានចេញការព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃជំងឺគ្រុនផ្តាសាយ និងករណីជំងឺផ្លូវដង្ហើម Respiratory Syncytial Virus (RSV) ជាពិសេសក្នុងចំណោមកុមារ អំឡុងរដូវវស្សានេះ។

ការកើនឡើងជំងឺឆ្លងនេះ ភាគច្រើនត្រូវគេប្រទះឃើញនៅខេត្តភាគខាងជើង ដូចជា ឈៀងម៉ៃ និងផាយ៉ាវ និងតំបន់ភាគឦសាន ជាពិសេសនគររាជសីមា។ ក្រសួងសុខាភិបាលសាធារណៈ និងនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ថៃ បានចេញការព្រមានម្តងហើយម្តងទៀត ទាក់ទងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមទាំងនេះ។
យោងតាមការចុះផ្សាយរបស់ The Nation ជំងឺផ្តាសាយថ្មី មានចំនួន ៣០ ០៥៥ករណី និងជំងឺផ្លូវដង្ហើម RSV ថ្មី ចំនួន ៣ ៤៥៤ករណី ដែលត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី៧ដល់ថ្ងៃទី១៣ខែកញ្ញា។ បើរាប់ចាប់តាំងពីថ្ងៃទី១ខែមករាមក ប្រទេសនេះបានកត់ត្រាករណីជំងឺគ្រុនផ្តាសាយច្រើនជាង ៥៥៥ ០០០ករណី ដែលក្នុងនោះមានមនុស្ស ៥៩នាក់បានស្លាប់។
កុមារនៅតែជាក្រុមដែលងាយរងគ្រោះបំផុត។ ការឆ្លងមេរោគគ្រុនផ្តាសាយគឺខ្ពស់បំផុតក្នុងចំណោមអ្នកដែលមានអាយុពី ៥ ទៅ ៩ឆ្នាំ ខណៈពេលដែលជំងឺផ្លូវដង្ហើម RSV ងាយកើតចំពោះកុមារដែលមានអាយុពី ០ ទៅ ៤ឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


