ព័ត៌មានអន្ដរជាតិ
អយុធ្យា លិចលង់ធ្ងន់ធ្ងរប្រៀបដូចជាទន្លេ ឯពលរដ្ឋ រងទុក្ខវេទនា ដង្ហើយសុំជំនួយ
ខេត្តអយុធ្យា កំពុងជន់លិចធ្ងន់ធ្ងរមើលទៅប្រៀបបីដូចជាទន្លេ រីឯពលរដ្ឋក៏កំពុងរងទុក្ខវេទនា ដង្ហើយសុំជំនួយជាបន្ទាន់។

គ្រោះទឹកជំនន់ដ៏អាក្រក់បំផុត បានវាយប្រហារខេត្តភាគកណ្តាលប្រទេសថៃមួយនេះរាប់ខែមកហើយ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពបានប្រែក្លាយទៅជាធ្ងន់ធ្ងរដល់កំពូលពេលដែលទឹកទន្លេ Pa Sak ឡើងហួសកម្រិតប្រកាសអាសន្នទៅហើយ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ តំបន់ខ្លះ ទឹកបានជន់លិចដល់ដំបូលផ្ទះបន្ទាប់ពីទំនប់ ចៅប្រាយ៉ា បញ្ចេញទឹកកម្រិតច្រើនបំផុត ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី។

កន្លែងរងគ្រោះខ្លាំងជាងគេគឺឃុំ Ban Krathum នៃស្រុក Sena ដែលទឹកជំនន់បានជន់លិចដល់ទៅកម្ពស់៣ម៉ែត្រ បង្ខំឲ្យពលរដ្ឋឡើងទៅដេកនៅលើដំបូលផ្ទះ ដើម្បីគេចពីគ្រោះថ្នាក់។

អ្នកខេត្តកំពុងរងទុក្ខ ដោយស្រែកសុំជំនួយ ព្រោះថា ស្ថានភាពនឹងមិនធូរស្បើយឆាប់ៗទេ ហើយទឹកនឹងបន្តហក់ឡើងទៀត ស្របពេលព្យុះថ្មីគឺ Ragasa កំពុងជះឥទ្ធិពល។

ស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់ដោយសារលង់ទឹកក្នុងខេត្តនេះផងដែរ។

ប្រទេសថៃ កំពុងតែត្រូវធម្មជាតិវាយប្រហារយ៉ាងដំណំមានទាំងរញ្ជួយដី ទឹកជំនន់ បំណាក់ដី បាក់ផ្លូវ ធ្លាយទំនប់ រន្ទះបាញ់ និងខ្យល់ព្យុះ។ បន្ថែមពីលើនេះ ពលរដ្ឋថៃនៅតាមព្រំដែនគ្រប់ជ្រុង ក៏កំពុងរងទុក្ខដោយសារជម្លោះជាមួយប្រទេសជិតខាង ព្រោះតែមហិច្ចតាឈ្លានពាននិងទង្វើអមិត្តរបស់ខ្លួនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនថៃរត់ប្រសាចគ្នា ខណៈបាក់ទំនប់ទន្លេ Pa Sak ខេត្ត Phetchabun
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


