ព័ត៌មានអន្ដរជាតិ
UN ព្រមានថា វីរុសប្រហែល ១.៧លាន កំពុងស្ថិតនៅក្នុងធម្មជាតិ ក្នុងនោះមានពាក់កណ្តាលអាចឆ្លងមកមនុស្ស
អ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិបានព្រមានថា នៅក្នុងធម្មជាតិ ទំនងជាមានវីរុសប្រហែល១.៧លានវីរុសដែលមិនត្រូវបានគេរកឃើញ ហើយពាក់កណ្តាលនោះ អាចរាលដាលដល់មនុស្សនិងបង្កជាជំងឺរាតត្បាតថ្មីៗ។

នៅក្នុងរបាយការណ៍របស់ពួកគេ អ្នកជំនាញមួយក្រុមមានគ្នា២២នាក់បាននិយាយថា ប្រសិនបើគ្មានការចាត់វិធានការទេនោះ រោគរាតត្បាតនឹងលេចឡើងកាន់តែញឹកញាប់ រាលដាលកាន់តែលឿន សម្លាប់មនុស្សកាន់តែច្រើននិងបំផ្លាញសេដ្ឋកិច្ចកាន់តែធ្ងន់។
កូវីដ-១៩ ប្រហែលជាជំងឺរាតត្បាតទី៦ចាប់តាំងពីការផ្ទុះឡើងនៃ “ជំងឺផ្តាសាយអេស្ប៉ាញ” នៅក្នុងឆ្នាំ១៩១៨ ដែលបានឆ្លងដល់ មួយភាគបីនៃចំនួនប្រជាជនពិភពលោកនិងសម្លាប់មនុស្សពី២០ទៅ៥០លាននាក់។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញ ត្រូវបានកោះប្រជុំដោយ វេទិកាគោលនយោបាយវិទ្យាសាស្ត្រអន្តររដ្ឋាភិបាលស្តីពីសេវាជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីរបស់អង្គការសហប្រជាជាតិ ហៅកាត់ IPBES។
របាយការណ៍បានពន្យល់ថា រហូតមកដល់បច្ចុប្បន្ននេះ ជំងឺរាតត្បាតទាំងអស់មានដើមកំណើតពីមេរោគនៅក្នុងសត្វ ប៉ុន្តែការលេចចេញរបស់វាគឺអាស្រ័យលើសកម្មភាពរបស់មនុស្សទាំងស្រុង។

ស្ទើរតែមួយភាគបីនៃជំងឺឆ្លងពីសត្វ គឺបានលេចឡើងព្រោះថា ការបាត់បង់ព្រៃឈើ បានបង្កើនលទ្ធភាពនៃទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងមនុស្សយើងនិងសត្វព្រៃ។
ហើយការសិក្សាបានបង្ហាញថា សត្វដែលបាត់បង់ជម្រកបន្ទាប់ពីការបំផ្លិចបំផ្លាញព្រៃឈើដូចជាសត្វប្រចៀវនិងសត្វកណ្តុរ ក៏ងាយនឹងនាំមកនូវជំងឺដែលគួរឲ្យព្រួយបារម្ភផងដែរ។

ក្រុមអ្នកជំនាញបាននិយាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនាពេលអនាគត មនុស្សជាតិត្រូវតែកាត់បន្ថយធ្វើសកម្មភាពដែលនាំឲ្យបាត់បង់ជីវៈចម្រុះដូចជា ការកាប់បំផ្លាញព្រៃឈើ ផលិតកម្មសត្វនិងពាណិជ្ជកម្មសត្វព្រៃ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការសិក្សាសកល៖ ហាលថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារកូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ