Connect with us

សុខភាព

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសកូវីដមិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

បានផុស

នៅ

អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា​អ្នកឆ្លងវីរុស COVID-19 មិន​អាចចម្លង​បន្ត​ទៅ​អ្នក​ដទៃ​ក្រោយ​ពី​ខ្លួន​មាន​វីរុសនេះ​ចាប់ពី​​១១​ថ្ងៃ​ទេ ទោះបីជា​លទ្ធផល​តេស្ដ​របស់​អ្នក​ទាំងនោះ​នៅមាន​លទ្ធផល​តេស្ត​​ចេញ​មកថា​​វិជ្ជមាន​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​របស់​សិង្ហបុរី​បាន​រកឃើញ​ថា​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះ​បាន​ក្នុង​អំឡុងពេល​២ថ្ងៃ​មុន​នឹង​ចេញរោគសញ្ញា​។ អ្នក​ជំងឺ​នេះ​នឹងអាចមាន​លទ្ធភាព​​​បន្ត​ចម្លងទៅ​អ្នក​ផ្សេងទៀត​​ចន្លោះ​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ និង​ក្អក​។ អ្នក​ស្រាវ​ជ្រាវ​បាន​បន្ត​ទៀត​ថា​ វីរុស​COVID-19 មិន​អាច​រស់​នៅ​បាន​ក្រោយពី​ឈឺ​រយៈពេល​១១​ថ្ងៃ​នោះ​ទេ។

អ្នកស្រាវជ្រាវ​សិង្ហបុរី​បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ៧៣​នាក់។ អ្នកស្រាវជ្រាវ​​បាន​សិក្សា​ទៅ​លើ​វីរុស​ថា​តើ​វីរុស​អាច​ចម្លង​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ដទៃ​ទៀត​បាន​ឬ​យ៉ាង​ណា។ លទ្ធផល​តេស្ដ​វិជ្ជមាន​របស់​អ្នក​ជំងឺ​ដែល​នៅ​មាន​រោគសញ្ញា​ក្រោយ​ពី​រយៈពេល​២​សប្តាហ៍​គឺ​មក​ពី​បំណែក​របស់​វីរុស​ដែល​បំណែក​នេះ​មិន​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ទេ។

អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​​ប្រមូល​បាន​ចាប់​តាំង​ពី​មាន​ជំងឺ COVID-19 នេះ​មក រយៈពេល​ចម្លង​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​អាច​នឹង​ចាប់ផ្ដើម​២ថ្ងៃ​មុន​មាន​រោគសញ្ញា និង​អាច​បន្ត​ចម្លង​ប្រហែល​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ចេញ​រោគសញ្ញា។ កម្រិត​វីរុស​រស់​នេះ​ដែរ​នឹង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្រោយ​ពី​​មួយ​សប្ដាហ៍​ដំបូង​ ហើយ​គេ​មិន​បាន​រក​ឃើញ​វីរុស​ដែល​សកម្ម​បន្ទាប់ពី​ឈឺ​នៅ​សប្ដាហ៍​ទីពីរ​​ទេ។

អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​ថា​ការ​រកឃើញ​ពី​សមត្ថភាព​នៃ​ការ​ចម្លង​របស់​វីរុស​នេះ​អាច​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​ដឹង​ថា​ពេល​ណា​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ត្រលប់​ទៅ​ផ្ទះ​វិញ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកជំនាញណែនាំ ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង

ចុចអាន៖ អស់ចម្ងល់! មូលហេតុចាក់វ៉ាក់សាំងហើយឈឺត្រង់កន្លែងចាក់ និងវិធីដោះស្រាយងាយៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម