Connect with us

សុខភាព

វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ការរក្សា​សុខភាព​តម្រង​នោម​!

បានផុស

នៅ

​តម្រងនោម​(Kidneys) ជា​សរីរាង្គ​គូរ​(​ឆ្វេង​និង​ស្តាំ​) ដែល​មាន​រាង​ដូច​ទៅនឹង​គ្រាប់សណ្តែក ស្ថិតនៅ​ចន្លោះ​សងខាង​នៃ​ឆ្អឹង​កង និង​ស្ថិត​នៅក្រោម​ឆ្អឹង​ប្រអប់​ទ្រូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តម្រងនោម​មានមុខ​ងា​រ​សំខាន់ៗ​ដូចជា​៖

– ជា​ទម្រង់​ចម្រោះ​ជាតិពុល និង កាកសំណល់​ពី​ក្នុង​ឈាម​ហើយ​បញ្ចេញ​ចោល​តាម​ទឹកនោម​

– ធានា​លំនឹង​សារជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ​

– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និង​ជាតិ​វីតា​មីន​មួយចំនួន ដែល​ចូលរួម​ដល់​ការគ្រប់គ្រង សម្ពាធ​ឈាម ផលិត​គ្រាប់​ឈាមក្រហម និង​ធានា​ដល់​ការលូតលាស់​និង​ភាពរឹងមាំ​នៃ​ឆ្អឹង​។​

​ខ​) ដោយសារ​តួនាទី​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​បែបនេះហើយ ទើប​យើង​គួរ​យល់ដឹង​ពី វិធី​ថែ​រក្សា​សុខភាព​តម្រង​នោម​របស់​យើង តាមរយៈ ៖

១- ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២,៥​លីត្រ ទៅ ៣​លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការបាត់បង់​ជាតិ​ទឹក កាត់បន្ថយ​និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង គ្រួសតម្រងនោម​។​

២- ពិសា​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់​។ កាត់បន្ថយ​ការបរិភោគ​

​អាហារ​ផ្អែម​ពេក ឬក៏​ប្រៃ ដើម្បី​ការពារ​និង​គ្រប់គ្រង​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការឡើង​សម្ពាធ​ឈាម​។​

៣- ធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជាប្រចាំ​ដើម្បី​ធានាបាន​នូវ​ទម្រង់​រាងកាយ​មួយ​សមស្រប​។​

៤- ជៀសវាង​ការ​ពិសា​បារី និង​ស្រា ព្រោះ​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម​

៥- ជៀសវាង​ការប្រើប្រាស់​ថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​

៦- កាត់បន្ថយ​ការ​ស្ត្រេ​ស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

៧- ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ទៀងទាត់​នូវ​សុខភាព​និង មុខងារ​តម្រងនោម​ជាមួយ​គ្រូពេទ្យ​ឯកទេស​

​និង​ជាពិសេស​ចំពោះ​លោកអ្នក​ ដែលមាន​ជំងឺលើសឈាម ឬ​ទឹកនោមផ្អែម ព្រោះថា​ជំងឺ​ទាំងនេះ​ជា​មូលហេតុ​ចម្បង ដែល​អាច​បណ្តាល​ឲ្យ​ទៅជា​ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ប្រសិនបើ​មិន​មាន​ការព្យាបាល​មួយ​ត្រឹមត្រូវ និង​ជាក់លាក់​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​យល់ដឹងអំពីរោគសញ្ញា និងការព្យាបាល ជំងឺមហារីកបំពង់អាហារ (Esophagus cancer)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម