សុខភាព
ចូលចិត្តផឹកតែទឹកកកច្រើន ប្រឈមកើតក្រួសតម្រងនោម
តែទឹកកកគឺជាភេសជ្ជៈដ៏ពេញនិយមមួយ ពីព្រោះវាផ្ដល់ភាពស្រស់ស្រាយ និងមានកាឡូរីទាប។ យ៉ាងណាមិញ អ្នកដែលចូលចិត្តផឹកតែទឹកកកក៏អាចប្រឈមហានិភ័យខ្ពស់នៃការវិវត្តទៅជាក្រួសតម្រងនោមដូចគ្នា។ យោងតាមការស្រាវជ្រាវមួយពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Loyola បានពន្យល់ថា តែទឹកកកផ្ទុកកម្រិតសារធាតុOxalate ខ្ពស់ ជាសារធាតុគីមីដែលនាំឲ្យកកើតគ្រីស្តាល់តូចៗធ្វើពីជាតិរ៉ែ និងអំបិលនៅក្នុងទឹកនោម។

ទោះបីជាគ្រីស្តាល់ទាំងនេះ មិនបង្កគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែនៅពេលដែលវាកាន់តែធំទៅៗ វាអាចនឹងជាប់នៅបំពង់តូចៗដែលភ្ជាប់បង្ហូរទឹកនោមពីតម្រងនោមទៅកាន់ប្លោកនោម។ ដូច្នេះហើយ សម្រាប់អ្នកដែលងាយប្រឈមនឹងការកើតក្រួសតម្រងនោម ដូចជាមានជំងឺរលាកពោះវៀន ឆ្លងមេរោគលើផ្លូវទឹកនោមញឹកញាប់ ឬធាត់ជ្រុល មិនគួរផឹកតែទឹកកកច្រើនឡើយ។
បុរសងាយកើតក្រួសតម្រងនោមច្រើនជាងស្ត្រី?

ពិតណាស់ បុរសងាយកើតក្រួសតម្រងនោមច្រើនជាងស្ត្រីរហូតដល់៤ដង ហើយហានិភ័យនេះកើនឡើងចំពោះបុរសដែលមានអាយុច្រើនជាង៤០ឆ្នាំ។ មួយវិញទៀត ស្ត្រីដែលអស់រដូវដែលមានកម្រិតអ័រម៉ូនEstrogenទាប និងអ្នកដែលវះកាត់យកដៃស្បូនចេញ ក៏មានអត្រាកើតក្រួសតម្រងនោមខ្ពស់ផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតក្រួសតម្រងនោម យើងចាំបាច់ត្រូវរក្សាជាតិទឹកក្នុងខ្លួន ដោយការញ៉ាំទឹកធម្មតាឲ្យបានច្រើន។
តិចនិកការពារខ្លួនពីការកើតក្រួសតម្រងនោម

គ្នាយើងគប្បីធ្វើការកែតម្រូវតិចតួចទាក់ទងនឹងរបបអាហារ ដើម្បីបង្ការក្រួសតម្រងនោម តាមវិធីសាស្ត្រដូចខាងក្រោម។
- រក្សាជាតិទឹកក្នុងខ្លួន ដោយការញ៉ាំទឹកធម្មតាយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ
- ញ៉ាំអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ដូចជាទឹកដោះគោ ទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប។
- ជៀសវាងញ៉ាំសូដ្យូមច្រើន ដូចជាពពួកអាហារកែច្នៃ ស៊ុបកំប៉ុង បន្លែកំប៉ុង អាហារដែលផ្ទុកសារធាតុmonosodium glutamate និងSodium nitrate។ល។
- កាត់បន្ថយការញ៉ាំអាហារសម្បូរជាតិOxalate ដូចជាសូកូឡា ដំឡូងជ្វា កាហ្វេ សណ្ដែកដី។
- ញ៉ាំពពួកប្រូតេអ៊ីនពីសាច់សត្វតិចតួច ដូចជាសាច់ជ្រូក សាច់គោជាដើម។
- ជៀសវាងញ៉ាំអាហារបំប៉នវីតាមីនC៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


