សុខភាព
អាហារដ៏ត្រឹមត្រូវ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់
ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែត្រការេ (Glomerular filtration rate < 30ml/mn/1,73m2)។

ក្នុងករណីនេះ អ្នកជំងឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើរបបអាហារបន្ថែម ពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។
១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖ – អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ – សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។ – សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារ ដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។ – កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ – សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។

២) អាហារដែលគួរបរិភោគ ៖ – ទឹកសាបស្អាត ក្នុងកម្រិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ) – បាយ – បន្លែឆ្អិន – សាច់ដូចជាត្រី, មាន់, ទាក្នុងកម្រិតសមល្មម (ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទម្ងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ) សូមចងចាំថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។

ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតយើងខ្ញុំរង់ចាំទទួលផ្តល់ការប្រឹក្សា និងការព្យាបាល រាល់ករណីជំងឺតម្រងនោមគ្រប់ប្រភេទ៕

អត្ថបទ៖ រស្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


