Connect with us

សុខភាព

អ្នក​ជំនាញ ​៖ ការ​តម​អាហារ​មិន​ទៀងទាត់​​ មិន​អាច​ស្រក​ទម្ងន់​ថែម​ទាំង​បំផ្លាញ​សុខភាព

បានផុស

នៅ

ការសិក្សារបស់លោកវេជ្ជបណ្ឌិត Ethan Weiss អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា នៃសាន់ហ្វ្រាន់ស៊ីស្កូ ណែនាំ​ថា ​ការ​តម​អាហារ​មិន​ទៀងទាត់​មិន​បាន​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ទេ ​ថែមទាំង​បំផ្លាញ​រាងកាយ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តម​អាហារ​បណ្ដោះ​អាសន្ន​ដែល​ក្នុង​នោះ​ការ​ញ៉ាំ​អាហារ​ត្រូវ​បាន​កំណត់​ទៅ​តាម​ពេលវេលា​ជាក់លាក់ (២អាទិត្យ​ទី១ខែ) ជា​លំហាត់​រក្សា​រាង​ដ៏​ពេញនិយម​មួយ ប៉ុន្តែ​ការ​សិក្សា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចម្បង​លើ​សត្វ​កណ្ដុរ​​បង្ហាញ​ថា មនុស្ស​លើស​ទម្ងន់ ១១៦ នាក់​មិន​បាន​រក​ឃើញ​ភាព​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ការ​សម្រក​ទម្ងន់ ទេ​ទោះបី​ជា​បាន​កម្រិត​ការ​ញ៉ាំ​របស់​ពួកគេ​និង​បរិភោគ​គម្លាត​ ៨ ម៉ោង​រាល់​ថ្ងៃ​ក្ដី។

អស់​រយៈពេល ៧ ឆ្នាំ​មក​ហើយ​ដែល​លោក​វេជ្ជបណ្ឌិត Ethan Weiss អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ានៃសាន់ហ្វ្រាន់ស៊ីស្កូបាន​ដឹកនាំ​ការ​ពិសោធ​លើ​វិធី​តមអាហារ​មិន​ទៀងទាត់។

សុខភាព​មនុស្ស​ត្រូវ​បាន​ប៉ះពាល់​បន្ទាប់ពី​ការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សត្វ​កណ្ដុរ​ថា​អាច​ជា​យុទ្ធសាស្ត្រ​សម្រក​ទម្ងន់​គ្មាន​ប្រសិទ្ធភាព ​ចំពោះ​មនុស្ស​ទេ​ប្រសិន​ម្ដង​តម​ម្ដង​មិន​តម។

ការ​តម​អាហារ​ជា​ប្រចាំ​ដែល​ជា​និន្នាការ​មួយ​ក្នុង​ចំណោម“ ជីវគីមី” ដែល​ប្រើ​ការ​តម​អាហារ​និង​របៀប​រស់នៅ​ថ្មី ព្យាយាម​លើក​កម្ពស់​សុខភាព​បាន​ក្លាយ​ជា​ពេញនិយម កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ។

ឥទ្ធិពល​របស់ Instagram មាន​ទម្ងន់​នៅ​លើ​និន្នាការ​នេះ ដោយសារ​តារា​ល្បី ៗ ដូចជា​លោក Hugh Jackman បាន​និយាយ​ថា ការ​តម​នឹង​ជួយ​ពួកគេ​ឲ្យ​មានរាងស្អាត។

យោង​តាម​ទិន្នន័យរបស់ Google Trends បាន​ឲ្យ​ដឹង​ថា ការ​តមអាហារ​ថេរគឺជាការស្វែងរក​របបអាហារ​ដែល​មាន​និន្នាការ​ជាក់លាក់ មាន​អ្នក​ជំនាញ​ជួយ​កំណត់​កាឡូរី  ប៉ុន្តែ​ភ័ស្តុតាង​វិទ្យាសាស្ត្រ​លើ​មនុស្ស គឺ UCSF ដែល​ដឹកនាំ​គម្រោង​ស្រាវជ្រាវ​មាន​ឈ្មោះថា TREAT ដោយក្រុមនិស្សិតបញ្ចប់ការសិក្សា Derek Lowe បានជ្រើសរើសមនុស្សចំនួន ១១៦ នាក់​ដែល​ធាត់​លើសទម្ងន់។ អ្នក​ចូលរួម​ទាំងអស់​នោះ បង្ហាញ​ថា​ប្រសិទ្ធភាព​នៃ​ការ​ជ្រើសរើស​អាហារ​ដែល​មាន​សុខភាព​ល្អ អាច​ជួយ​ច្រើនជាង​ការ​តម។

លោក​បាន​ពន្យល់​ថា បើ​គ្រាន់​តែ​ស្រក​ទម្ងន់​រាងកាយ​ មិន​មានន័យថា កំពុង​មាន​រឿង​ល្អ​កើតឡើង​ចំពោះ​សុខភាព​ទេ។ យើង​ត្រូវការ​សំពាធឈាម​ល្អ​និង​គ្មាន​ជាតិពុល​ក៏​គ្រប់គ្រាន់​ឲ្យ​រាងកាយ​មាន​សម្រស់​ទាំង​ ឆ្អឹង ស្បែក និង​ដំណើរ​សកម្មភាព​របស់​យើង៕

ប្រែសម្រួល ៖ សុភា

សុភាប្រភព​ ៖ CNBC

ចុចអាន៖អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

ចុចអាន៖កត្តា​គួរ​យល់ដឹង​អំពី​ការថែទាំ​ទារក​ក្រោយ​សម្រាល !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម