Connect with us

សុខភាព

ហេតុអ្វី​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ ទារក​អាយុ​ក្រោម​២៨ថ្ងៃ?

បានផុស

នៅ

១) តើ​អ្វី​ទៅជា​ការបង្ក​រោគ​លើ​ទារក​?

​ការបង្ក​រោគ​លើ​ទារក​ គឺជា​ការ​យាយី​ដោយ​មេរោគ​បាក់តេរី​លើ​ទារក បណ្តាល​ឲ្យ​លេចចេញ​នូវ​ចង្កោម​រោគ សញ្ញា​នៃ​ជំងឺ​ដែល​ប៉ះពាល់​ដល់​សារពាង្គកាយ​ទាំងស្រុង រួម​នឹង​ការបណ្តុះ​មេរោគ​ក្នុង​ឈាម​វិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​បែងចែក​ការបង្ក​រោគ​នេះ​ជា​ពីរ​៖

– ការបង្ក​រោគ​លើ​ទារក​បឋម ដែល​រោគសញ្ញា​លេចឡើង​ក្នុងកំឡុងពេល ៧២​ម៉ោង​នៃ​ជីវិត​

– ការបង្ក​រោគ​លើ​ទារក​យឺតយ៉ាវ ដែល​រោគសញ្ញា​លេចឡើង​បន្ទាប់ពី ៧២​ម៉ោង​នៃ​ជីវិត​

២) មូលហេតុ​អ្វី​បានជា​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មានការ​បង្ក​រោគ​លើ​ទារក​?

​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ ជាពិសេស​ទារក​ពុំ​គ្រប់​ខែ ឬ​ពុំ​គ្រប់​គីឡូ មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ ប្រសិនបើ​មាន​ជ្រៀតចូល​មេរោគ​លើ​ទារក​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ដែល​អាចឲ្យ​មាន​អត្រា​មរណភាព និង​ពិការភាព​ខ្ពស់ បើសិន​មិនមាន​ការព្យាបាល​ទាន់ពេលវេលា និង​ត្រឹមត្រូវ​។​

៣) តើ​រោគសញ្ញា​ដែល​សង្ស័យ​ថា​ មានការ​បង្ក​រោគ​លើ​ទារក​មាន​អ្វីខ្លះ​?

– វិបត្តិ​ផ្លូវដង្ហើមៈ ទារក​ដកដង្ហើម​ហត់​ខ្លាំង ផត​ទ្រូង ថ្ងូរ បាត់​ដង្ហើម​មួយរយៈៗ សម្បុរ​ស្វាយ​

– វិបត្តិ​នៃ​ការ​រក្សា​សីតុណ្ហភាព​ធម្មតា​ក្នុង​ខ្លួនៈ ទារក​មាន​ភាព​ត្រជាក់​ខ្លាំង (​កម្ដៅ​ទារក​ទាប​ជាង ៣៥​អង្សា​សេ​) ឬ​ទារក​ក្តៅខ្លួន (​កម្ដៅ​លើសពី ៣៨​អង្សា​សេ​)

– សម្បុរ​ទារក​ស្លេកស្លាំង​ខុសពី​ធម្មតា​

– ខាន់លឿង​ចំពោះ​ទារក​ ដែលមាន​អាយុ​ក្រោម ២៤​ម៉ោង​

– ប្រកាច់ ឬ​ទារក​មាន​សភាព​ទន់​ខុសពី​ធម្មតា​

– ទារក​បៅ​តិច​ជាង​ធម្មតា ឬ​ពុំ​បៅ​

– ពោះ​ប៉ោង​តឹង មាន​ឈាម​តាម​លាមក​….​។​

៤) កត្តា​ប្រឈម​ដែល​បណ្តាលឲ្យ​មានការ​បង្ក​រោគ​លើ​ទារក​៖

– ម្តាយ​មាន​សញ្ញា​ក្តៅខ្លួន​លើសពី ៣៨​អង្សា​សេ មុន​កំឡុងពេល និង​ក្រោយ​សម្រាល​

– បែក​ទឹកភ្លោះ​យូរ​លើសពី ១៨​ម៉ោង​

– ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ មាន​ក្លិនស្អុយ​

– ម្តាយ​មានការ​បង្ក​រោគ​នៅ​នឹង​ទ្វារមាស ឬ​ការបង្ក​រោគ​លើ​ផ្នែក​ណាមួយ​

– ទារក​កើត​ពុំ​គ្រប់​ខែ (​ក្រោម ៣៧​សប្តាហ៍​នៃ​គភ៌​) ឬ​ពុំ​គ្រប់​គីឡូ (​តិចជាង ២៥០០​ក្រាម​)

– ទារក​ដែល​ខ្សោយ​ពេល​កើត​

៥) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ទារក​ដែលមាន​សញ្ញា ឬ​កត្តា​ប្រឈម​ដែល​សង្ស័យថា ​មានការ​បង្ក​រោគ នឹងត្រូវ​បានធ្វើ​ការតាមដាន​តាមរយៈ ការអង្កេត​គ្លីនិក និង​ការធ្វើ​តេស្ត​ដើម្បី​បញ្ជាក់​ពី​ការចំលង​រោគ​នេះ (​បណ្តុះ​មេរោគ​ក្នុង​ឈាម​)​។​

៦) ការព្យាបាល​៖

– ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ដែល​ត្រឹមត្រូវ​តាម​លទ្ធផល​នៃ​ការបណ្តុះ​មេរោគ​

– ការ​ព្យាបាល​តាម​រោគសញ្ញា (​ផ្តល់​អុកស៊ីហ្សែន ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​លើ​ទារក​ដែលមាន​វិបត្តិ​ផ្លូវ ដង្ហើម​ធ្ងន់ធ្ងរ និង​ការ​ព្យាបាល​ដោយ​កាំរស្មី​ចំពោះ​ខាន់លឿង​)

៧) ការការពារ​ការចំលង​រោគ​លើ​ទារក​៖

– ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​លើ​ម្តាយ​ដែលមាន​ការបង្ក​រោគ ឬ​បែក​ទឹកភ្លោះ​យូរ​លើសពី ១៨​ម៉ោង​

– រក្សា​អនាម័យ​ជុំវិញ​ការថែទាំ​ទារក​ក្រោយ​កើត (​សំអាត​ដៃ​មុនពេល​ប៉ះពាល់​ទារក​)

” រាល់​ទារក​ដែលមាន​សញ្ញា​ពុំ​ប្រក្រតី​ណាមួយ ដែល​សង្ស័យថា​មានការ​បង្ក​រោគ សូមមេត្តា​បញ្ជូន​ទារក​មក​ទទួល​ការពិនិត្យ និង​វាយតម្លៃ​ដោយ​ក្រុមការងារ​គ្រូពេទ្យ​ឯកទេស​សង្គ្រោះ​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឈានដល់​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា និង​ទទួលបាន​ប្រសិទ្ធភាព ប្រសិទ្ធិភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សុវត្ថិភាព និង​ភាព​ជោគជ័យ​ជាប់​យូរអង្វែង​នៃ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងថ្គាម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

បច្ចេកវិទ្យា៧ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម