Connect with us

សុខភាព

សុវត្ថិភាព និង​ភាព​ជោគជ័យ​ជាប់​យូរអង្វែង​នៃ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងថ្គាម​!

បានផុស

នៅ

​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹងថ្គាម (Dental Implant) គឺជា​ការជំនួស​រឹសធ្មេញ​ធម្មជាតិ ដែល​បាន​បាត់បង់​មួយ ឬ​ច្រើន សម្រាប់​ទ្រ​ធ្មេញ​សប្ប​និម្មិត​មួយ ឬ​ច្រើន ឬ​ធ្មេញ​ស្និត ហើយ​ផ្តល់នូវ​តួនាទី​នៃ​ការ​ទំពា សោភ័ណភាព និង​គុណភាព​នៃ​ជីវិត​ប្រសើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​ហេតុអ្វី​បានជា​ត្រូវការ​ជ្រើសរើស យក​ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​?

​អត្ថប្រយោជន៍ នៃ​ការ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​មាន​ច្រើន ឧទាហរណ៍​ដូចជា​៖

– ក្នុង​ករណី​លោកអ្នក​បាត់​ធ្មេញ​មួយ​គ្រា​ប់ៈ កាលពី​មុន​ពេល​បាត់​ធ្មេញ​មួយ​គ្រាប់ យើង​ត្រូវ​ដាក់ជំនួស​ធ្មេញ​នោះ​ចំនួន ៣​គ្រាប់ ដោយ​ត្រូវ​ឆាប​ធ្មេញ​សងខាង សម្រាប់​ទ្រ​ធ្មេញ​ដែល​បាត់ ឬ​ធ្វើ​ធ្មេញ​ដោះចេញ​ដោះ​ចូល​មួយ​គ្រាប់​។ ជាមួយ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង (Dental Implant) គឺ​បាត់​ធ្មេញ​មួយ យើង​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​១​គ្រាប់ រួច​ដំឡើង​ក្បាល​ធ្មេញ​តែម្តង ដោយ​មិនចាំបាច់​ឆាប់​ធ្មេញ​ធម្មជាតិ​។​

– ដក​ភ្លាម​អាច​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​បានតែ​ម្តង ហើយ​អាចដាក់​ធ្មេញ​បណ្តោះអាសន្ន​ភ្លាម​សម្រាប់​សោភ័ណភាព​

– ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ធ្មេញ​ស្និត​មិន​បឺត គ្មាន​លំនឹង​ពាក់​មិន​ជាប់ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ដើម្បី​ទ្រ​ធ្មេញ​ស្និត គឺ​ជួយ​ឲ្យ​ធ្មេញ​ស្និត​មាន​លំនឹង និង​មាន​មុខងារ​អំពារ​ល្អ​។​

​ខ​) តើ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​មាន​សុវត្ថិភាព​ដែរឬទេ​?

​ពិត​ជាមាន​សុវត្ថិភាព ប្រសិនបើ​យើង​ជួប​ប្រឹក្សា និង​ព្យាបាល​តាម​បច្ចេកទេស​ដាំ​បង្គោល​ក្នុង​ឆ្អឹង ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដែល​ផ្តល់​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់​ទៅលើ ៖

– សុខភាព​ទូទៅ​របស់​អ្នកជំងឺ​

– ស្ថានភាព​ជាក់ស្តែង​ក្នុង​មាត់​

– សិក្សា​ពី​កម្រាស់​ឆ្អឹង កំហាប់​ឆ្អឹង និង​ទម្រ​ង​អញ្ជាញ​

– ធ្វើ​ការ​ថត​ឆ្លុះ​មុន​ពេល​វះកាត់​ដាំ​បង្គោល​ធ្មេញ​ដូចជា Panoramic X-ray និង​ក្នុងស្ថានភាព​ស្មុគស្មាញ​ការថត CBCT ឬ CT Scan គឺមាន​សារៈសំខាន់​

– ធ្វើ​ទម្រង់​នៃ​ការព្យាបាល​បាន​ត្រឹមត្រូវ​

– ការវះកាត់​ធ្វើតាម​បច្ចេកទេស​ជាស​កល និង​មាន​អនាម័យ​

– តាមដាន និង​ពិនិត្យ​ជា​ទៀងទាត់​ក្រោយ​ដំឡើង​តួ​ធ្មេញ​រួច​

​គ​) តើ​មាន​ករណី​លំបាក​ណាខ្លះ​ដែល​មិនអាច​ដាំ​បង្គោល​ក្នុង​ឆ្អឹង​បាន​?

១- នៅ​វ័យក្មេង​ពេក (​អ្នកជំងឺ​កំពុង​លូតលាស់​)

២- អ្នកជំងឺ​ដែលមាន​កម្រាស់​ឆ្អឹង​ស្តើង​ពេក ប៉ុន្តែ​មាន​ករណី​ជាច្រើន យើង​អាចធ្វើ​ការបន្ថែម​ឆ្អឹង​បាន​ដែល​អាចជា​ឆ្អឹង​អ្នកជំងឺ​ផ្ទាល់ ឬ​អាចជា​ឆ្អឹង​សប្ប​និម្មិត​

៣- អ្នកជំងឺ​ដែល​ជក់បារី​ច្រើន​

៤- អ្នកជំងឺ​ដែលមាន​បញ្ហា​សុខភាព​ស្មុគស្មាញ​ដូចជា ៖

– អ្នកជំងឺ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់ ក និង​ក្បាល​

– អ្នកជំងឺ​ព្យាបាល​ដោយ​ថ្នាំ Bisphosphonate

​ឃ​) តើ​អាយុ​ប៉ុន្មាន​ទើប​ធ្វើ​ការដាំ​បង្គោល​ក្នុង​ឆ្អឹង​បាន​?

​នៅពេល​ឆ្អឹងថ្គាម​អ្នកជំងឺ​លែង​លូតលាស់​អាច​ពី​អាយុ ២០​ឆ្នាំ​ឡើង​

​ង​) តើ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​អាច​បង្ក​ជា​ជំងឺ​តេ​តា​ណុ​ស ឬ​ជំងឺមហារីក​ដែរ ឬទេ​?

​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ត្រឹមត្រូវ តាម​បច្ចេកទេស មិនអាច​បណ្តាលឲ្យ​មាន​ជំងឺ​តេ​តា​ណុល ឬ​ជំងឺមហារីក​ទេ ព្រោះ​បង្គោល​ធ្មេញ​ដាំ​ក្នុង​ឆ្អឹង​ផលិត ពី​លោហៈ​ទី​តា​ញ៉ូ​ម (Titanium)​ដែល​អាច​រស់នៅក្នុង​ខ្លួន​យើង​បាន​។​

​ច​)​តើ​ការដាំ​បង្គោល​ក្នុង​ឆ្អឹង អាចមាន​អាយុកាល​ប៉ុន្មាន​?

​តាម​ការសិក្សា​បាន​បង្ហាញថា វា​អាច​ស្ថិតនៅក្នុង​ឆ្អឹងថ្គាម​យើង​បាន​រហូត ប្រសិនបើ​យើង​ធ្វើតាម​បច្ចេកទេស​ត្រឹមត្រូវ ការថែទាំ និង​ការប្រើប្រាស់​របស់​អ្នកជំងឺ​ល្អ ហើយ​ការតាមដាន​ក្រោយពេល ដាំ​រួច​ជា​ទៀងទាត់​ជាមួយ​គ្រូ​ពេទ្យធ្មេញ​។​

​សូម​អញ្ជើញ​មកជួប​ទន្ត​បណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិភាក្សា​ពី​ជម្រើស​នៃ​ការដាំ​បង្គោល​ក្នុង​ឆ្អឹង ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ទៅតាម​ស្ថានភាព​ជាក់ស្តែង របស់​អ្នកជំងឺ​ម្នាក់ៗ ឲ្យ​ទទួល​បានការ​ប្រើ​ប្រាស់​ស្រួល សោភ័ណ​ភាពល្អ និង​គុណភាព​នៃ​ការ​ទំពារ​ប្រសើរ​សម្រាប់​ជីវិត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ប្រសិនជ្រុះ​សក់​ក្រោយជាសះស្បើយពីជំងឺ​កូវីដ-​​១៩ ទាំងនេះជាដំណោះស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម