សុខភាព
កុំបារម្ភ! វ៉ាក់សាំងការពារកូវីដរបស់ រុស្ស៊ី គ្មានផលប៉ះពាល់លើមុខងារបន្តពូជរបស់បុរស និងស្ត្រីឡើយ
ក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយថា បច្ចុប្បន្ននេះមិនមានទិន្នន័យស្តីពីផលប៉ះពាល់ណាមួយ ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី លើមុខងារបន្តពូជរបស់បុរស និងស្ត្រីនោះទេ ។
កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានចេញផ្សាយគោលការណ៍ណែនាំទី ៤ នេះ សម្រាប់ការរៀបចំការថែទាំសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកទើបនឹងកើតដែលមានជំងឺកូវីដ ១៩ ។

របាយការណ៍បាននិយាយថា “នៅដំណាក់កាលនៃអ្នកមានផ្ទៃពោះ វាចាំបាច់ណាស់ក្នុងការចាក់វ៉ាក់សាំង ។ យើងសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមានទិន្នន័យស្តីពីផលប៉ះពាល់ណាមួយ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី លើមុខងារបន្តពូជរបស់បុរស និងស្ត្រីនោះទេ” ។
ក្រសួងបាននិយាយថា “វ៉ាក់សាំងក្នុងស្រុកមានសុវត្ថិភាព ហើយការឆ្លងជំងឺកូវីដ ១៩ ក៏មិនអាចជះឥទ្ធិពលដល់មុខងារបន្តពូជដែរ” ។

ដើមឡើយ មជ្ឈមណ្ឌលស្រាវជ្រាវខាងវិទ្យាសាស្រ្ត នៃក្រសួងសុខាភិបាលបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី មិនមានផលប៉ះពាល់ដល់សុខភាពបន្តពូជរបស់បុរសទេ ជាពិសេសវ៉ាក់សាំង Sputnik V ។
ទន្ទឹមនោះ មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya ដែលបានបង្កើតវ៉ាក់សាំង Sputnik V បាននិយាយកាលពីខែធ្នូថា មិនមានភ័ស្តុតាងណាមួយដែលភ្ជាប់វ៉ាក់សាំង ទៅនឹងភាពគ្មានកូនរបស់បុរស ឬស្ត្រីនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អារ៉ាប់រួម អះអាងថា វ៉ាក់សាំង រុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ