សុខភាព
វិធីសាស្ត្រ ១០ ចំណុចដើម្បីគ្រប់គ្រងក្លិនមាត់
បញ្ហាធុំក្លិនមាត់ជារឿងមួយ ដែលបានជួបប្រទះជាប្រចាំ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានចាត់ទុកមានសារៈសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។ ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗ ដោយមូលហេតុសុខភាពទូទៅ ផងដែរ។
ខាងក្រោមនេះ ជាវិធីសាស្ត្រ ១០ ចំណុច ដើម្បីគ្រប់គ្រងក្លិនមាត់៖
១) ព្យាបាលមូលហេតុពិតប្រាកដ (ការធ្វើរោគវិនិច្ឆ័យពីទន្តបណ្ឌិត)
២) ជៀសវាងម្ហូបចំណី ដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង…….
៣) ជៀសវាងទម្លាប់ការជក់បារី និងការផឹកស្រា
៤) ញ៉ាំអាហារឲ្យទៀងពេល
៥) ដុសសម្អាតធ្មេញក្រោយបរិភោគរួច
៦) ប្រើខ្សែអំបោះធ្មេញ ទាក់យកចំណីអាហារជាប់ចន្លោះធ្មេញ
៧) ដុសសម្អាតធ្មេញ នឹងអណ្ដាតមុនពេលចូលគេង
៨) រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
៩) ប្រសិនបើមានធ្មេញដោះដាក់ សូមដោះចេញ នៅពេលយប់ និងត្រាំក្នុងទឹកខ្ពុលមាត់ Chlorhexidine
១០) ណាត់ជួបទន្តបណ្ឌិត ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញលោកអ្នក។

សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ និងសូមកុំប្រើផលិតផលបំបាត់ក្លិនមាត់ ដោយខ្លួនឯង ដែលអាចបង្កហានិភ័យដល់សុខភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺទាក់ទងនឹងវិបត្តិ នៃការហូរឈាម ឬឈាមកក (maladies de l’hémostase)!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


