សុខភាព
អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ
ដោយសារជំងឺកូវីដបាននឹងកំពុងវាយលុក មនុស្សភាគច្រើនជ្រើសរើសអាហារដែលមានសុខភាពល្អ ដើម្បី ពង្រឹងរាងកាយ។
អាហារដែលសំបូរទៅដោយជាតិអូមេហ្គា ៣ ជាអាស៊ីដខ្លាញ់ដែលចាំបាច់សម្រាប់ប្រព័ន្ធដំណើរការក្នុងរាងកាយ។
អ្វីជាអូមេហ្គា ៣ ?
អាស៊ីដខ្លាញ់អូមេហ្គា ៣ គឺជាអាស៊ីដខ្លាញ់សំខាន់មួយដែលមានសារសំខាន់ សម្រាប់ប្រព័ន្ធដំណើរការក្នុងរាងកាយ។ ប៉ុន្តែវាជាអាស៊ីដខ្លាញ់ដែលរាងកាយមិនអាចបង្កើតដោយខ្លួនឯងបានទេ។ ដូច្នេះយើងត្រូវបរិភោគអាហារដែលមានផ្ទុកអូមេហ្គា ៣ ដូចជាត្រី ដើម្បីផ្តល់រាងកាយនូវសារធាតុចិញ្ចឹមឲ្យពេញលេញ។
១ ត្រី mackerel

mackerel ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់និងមានតម្លៃអាហាររូបត្ថម្ភខ្ពស់។ ជាពិសេសគឺផ្ទុកទៅដោយ អូមេហ្គា ៣ សេលេញ៉ូម និង វីតាមីន B 12 មានប្រយោជន៍សម្រាប់សុខភាពរាងកាយ។
២ អយស្ទ័រ
អយស្ទ័រគឺជាមុខម្ហូបឬអាហារសម្រន់ដ៏ពេញនិយម។ ក្រៅពីមានរសជាតិឆ្ងាញ់ វាសំបូរទៅដោយអូមេហ្គា ៣ វីតាមីន B12 និងស័ង្កសីដែលមានលក្ខណៈសម្បត្តិជំរុញមុខងារប្រព័ន្ធប្រសាទ។
៣ សារាយសមុទ្រ
សារាយសមុទ្រគឺជាមុខម្ហូបដ៏ពេញនិយមមួយផ្សេងទៀត សម្រាប់អ្នកទទួលទាន និងមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការកាត់បន្ថយសំពាធឈាមឡើងខ្ពស់។ ល។
៤ អាហារសមុទ្រ
អាហារសមុទ្រដូចជាត្រី ខ្លាញ់ក្តាម ជាដើមដែលសំបូរទៅដោយអូមេហ្គា ៣ ជួយបំប៉នសុខភាពបេះដូង ចិញ្ចឹមសុខភាពភ្នែក និងបង្កើនមុខងារខួរក្បាល។
អូមេហ្គា ៣ ពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាព និងដើរតួយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃប្រព័ន្ធនានាក្នុងរាងកាយ ជាពិសេសដំណើរការនៃប្រព័ន្ធខួរក្បាល ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀតដូចខាងក្រោម៖
កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តឬថប់បារម្ភ ប្រសិនបើអ្នកញ៉ាំអាហារដែលផ្ទុកអូមេហ្គា ៣ វាជួយបំបាត់រោគសញ្ញាធ្លាក់ទឹកចិត្ត និងថប់បារម្ភ។
ជាពិសេសជួយថែរក្សាសុខភាពភ្នែក អាស៊ីដ Docosahexaenoic (DHA) ដែលជាសមាសធាតុរចនាសម្ព័ន្ធសំខាន់នៃរីទីណានៅក្នុងភ្នែក អាចជួយការពារការចុះខ្សោយនៃភ្នែកដែលបណ្ដាលឲ្យងងឹតភ្នែក។

កាត់បន្ថយការរលាក
អូមេហ្គា ៣ មានគុណសម្បត្ដិជួយកាត់បន្ថយការផលិតម៉ូលេគុល និងសារធាតុដែលទាក់ទងនឹងការរលាកដូចជាអេស៊ីកូណូស្យូសស៊ីតូកូស៊ីនជាដើម និងកាត់បន្ថយការរលាករ៉ាំរ៉ៃនៃជំងឺផ្សេងៗ។ ប្រយុទ្ធប្រឆាំងនឹងជំងឺអូតូអ៊ុយមីន។ អូមេហ្គា ៣ អាចប្រឆាំងនឹងអាឡ័កស៊ីជាច្រើន ដូចជាទឹកនោមផ្អែម ជំងឺរលាកសន្លាក់ប្រភេទ ១ ជាដើម ជំងឺពោះវៀនធំ និងជំងឺស្បែករបកក្រហមជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ
ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា