Connect with us

សុខភាព

អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta

បានផុស

នៅ

មានមនុស្សមិនតិចទេជឿថា គ្រឿងស្រវឹងមានប្រតិកម្មអាឡ័កស៊ីជាមួយកូវីដ ជាទូទៅគេព្រមានតែអ្នកជក់បារីប៉ុណ្ណោះ ដែលទាក់ទងនឹងសួត។ ប៉ុន្តែតាមពិត ការផឹកស្រា​អាច​បង្ក​ហានិភ័យ​ឆ្លង​ទ្វេ​គុណ ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ​អំពី​សារធាតុ​ញៀន​មួយនេះ​ នឹង​ធ្វើឲ្យភាព​ស៊ាំ​ចុះខ្សោយ​ ងាយ​ឆ្លង​វីរុស​បំប្លែង​ខ្លួន គ្រប់ប្រភេទទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអាល់កុលមានអ្វីទាក់ទងនឹងកូវីដ ជាពិសេសវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ?

ដោយសារ​តែរាល់ពេលដែលយើងបង្កើតក្រុមផឹកស៊ី​ជាមួយ​មិត្តភ័ក្ដិ​ មិនថាជាអ្នកស្គាល់គ្នា យើងដូច​កំពុង​កំពុង​ប្រថុយប្រថាន​ដោយ​បើក​រនាំង​សុវត្ថិភាព​ ដើម្បី​ឲ្យ​មេរោគ​ចូល​មក​នៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម​ ឬនៅ​ពេល​អ្នកស្រវឹង​សន្លប់​ ហើយ​ប៉ះពាល់​អ្នកដទៃ​ដោយ​ចៃដន្យ ។

បន្ថែម​ពីលើ​កត្តា​ហានិភ័យពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta ពីការ​ប៉ះពាល់​​គ្រឿងស្រវឹង​ វា​ក៏ជា​ហានិភ័យ​ដល់​សុខភាព​និង​ប៉ះពាល់​ដល់​គ្រួសារ​រហូត ជា​ពិសេស​គឺ​កុមារ​និង​មនុស្ស​ចាស់។ នៅ​ពេល​រាងកាយ​អ្នក​ផឹក​ស្រា​រាល់​ថ្ងៃចុះ​ខ្សោយ​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​មិន​អាច​ការពារ​យើង​ពី​វីរុស​បាន​ដែរ។ វា​នឹង​បើកដៃ​ឲ្យ​មេរោគ​ចូល​ងាយ​ ហើយ​មាន​ផល​វិបាក​ដល់​សួត​ដូច​ខាងក្រោម ៖

១ ការឆ្លងមេរោគចូលទៅក្នុងសួតយ៉ាងងាយស្រួល សួត​គឺ​ជាសរីរាង្គខាងក្នុង ដែលទាក់ទងដោយផ្ទាល់​ទៅនឹងខ្យល់ ​ដែលជាបរិយាកាសខាងក្រៅ ​ហើយសួតត្រូវបានការពារខុស​ពីសរីរាង្គដទៃទៀត ​ព្រោះ​ជាធម្មតាមនុស្សមាន​ស្បែកខាងក្រៅ​ដើម្បី​ការពារ​មេរោគ​ពី​ការ​ចូល​ទៅ​ក្នុង​ខ្លួន។

មេរោគចូលក្នុងរាងកាយតាមរបួសប៉ុណ្ណោះ ​ប៉ុន្តែសួតគឺជាសរីរាង្គខាងក្នុង ដែលត្រូវការខ្យល់ពី​ខាងក្រៅ​ចូលទៅក្នុងសួតដើម្បីផ្លាស់ប្តូរឧស្ម័ន នៅក្នុងការបន្សុត​ឈាម​ដែលបាន​បញ្ជូនពី​បេះដូងទៅ​សួត។​ ដូច្នេះនៅក្នុងផ្លូវដង្ហើមនិងសួតមាន​ប្រព័ន្ធមួយដែលបំផ្លាញមេរោគ ​ដែលចូល​មកជាមួយ​ខ្យល់​ពីខាងក្រៅ។ វាបញ្ចោញមេរោគ​ដែលមានខ្យល់ចេញពីទងសួត​ក្នុងសួត​ដោយថ្នមៗ ​បង្កើតជា​កំហាកឲ្យ​រាងកាយបញ្ចេញជាតិពុល​ កាត់បន្ថយបាក់តេរី​ គ្របលើ​ជញ្ជាំងនៃ​បំពង់​ខ្យល់។

២ ការខូចខាតសួតធ្ងន់ធ្ងរ បើខូចសួត ​វាកាត់បន្ថយបរិមាណគុណភាពនិងកាត់បន្ថយសមត្ថភាពរបស់​កោសិកា​ឈាម​ស​ក្នុងសួត។ បន្ថែមពីលើនេះ leukocyte ដែលទទួលខុសត្រូវចំពោះការបរិភោគ​មេរោគ​ឬ​បាក់តេរី​តូចៗ​ដែល​មាន​ឈ្មោះ​ថា Macrophage ។ ឧទាហរណ៍ leukocytes ចំនួន ១០០ ត្រូវ​តែ​ចេញ​ដើម្បី​គ្រប់គ្រង​ធាតុ​បង្ក​ជំងឺ​ ប៉ុន្តែ​បើ​ជាតិ​អាល់កុល​ចូល​រាងកាយ​ នឹង​ធ្វើ​ឲ្យ​សញ្ញា Macrophage ធ្លាក់​ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ ៨៧ភាគរយ បន្ទាប់​ពី​ផឹក​ស្រា​ច្រើនហួស​កម្រិត។

លើសពីនេះ leukocytes ដែល​បាន​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​ពួកវា ​និង​រារាំង​ប្រព័ន្ធបង្កើត macrophage ដើម្បី​ផលិត​តិច។ ជា​លទ្ធផល​ធាតុ​បង្ក​ជំងឺ​ដែលចូលមកក្នុងសួត​ មិនមាន​អង្គភាព​ដើម្បី​ដោះស្រាយ​ទេ។ មាន​ភស្តុតាង​ច្បាស់លាស់​ថា ​អ្នក​ជំងឺ​កូវីដ ភាគច្រើន​គឺ​ជា​មនុស្ស​ញៀន​ស្រា​ច្រើន។ ប្រសិន​បើ​អ្ន​កឆ្លងកូវីដ​ឬ​វីរុស​បំប្លែង​ខ្លួន នោះ​នឹងមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ។ ជា​លទ្ធផល​មាន​ឱកាស​កើន​ឡើង ៥ ភាគរយ នៃការ​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់ ឈាន​ទៅ​ដល់​ការ​បរាជ័យ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ៧ ភាគរយ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង

ចុចអាន៖ដុកទ័រពន្យល់លំអិត មូលហេតុច្រមុះបាត់បង់ក្លិនភ្លាមៗ គឺជារោគសញ្ញាកូវីដពិតមែនឬយ៉ាងណា

ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម