Connect with us

សុខភាព

ក្រសួងប្រកាស អ្នកចាក់ដូសជំរុញ លែងត្រូវរង់ចាំដល់ ៨ខែទៀតហើយ

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា សម្រេចបន្ថយរយៈពេលគម្លាតចាក់វ៉ាក់សាំងដូសជំរុញពី ៦-៨ខែ មកត្រឹម ៤-៦ខែវិញ ក្រោយអនុញ្ញាឱ្យអ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ប្រើប្រភេទវ៉ាក់សាំងដដែលជាដូសជំរុញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតចុះផ្សាយព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី ២៥ ខែសីហា បានបញ្ជាក់ថា ចំពោះមន្ត្រីជួរមុខ និងបុគ្គលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ឬអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ អាចចាក់ដូសជំរុញបានក្រោយចាក់២ដូសដំបូងបាន ៤-៦ខែ។ យ៉ាងណាមិញ ករណីនេះមិនទាន់អនុញ្ញាតសម្រាប់ប្រជាជនទូទៅនោះទេ។

ដើមឡើយ ពេលទើបចាប់ផ្ដើមចាក់ដូសជំរុញដំបូង ក្រសួងសុខាភិបាល បានប្រកាសកាលវេលាគម្លាតពី ៦-៨ខែ បន្ទាប់ពីចាក់២លើករួចរាល់ ដែលនេះក៏ស្របគ្នាទៅនឹងការលើកឡើងរបស់ អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦-៨ខែ ឬអាច ១ឆ្នាំ ដោយត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ការចាក់វ៉ាក់សាំងបន្ថែមបែបនេះ ទើបអាចជួយបណ្តុះអង់ទីគ័រ ពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសកាន់តែខ្លាំងទៅថ្ងៃអនាគត។

ជាមួយគ្នាដែរ សេចក្តី​ប្រកាស​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូស​​ជំរុញ​របស់​សម្តេច​តេ​ជោ ហ៊ុន ​សែន កាលពីថ្ងៃទី ២៥ ខែសីហានេះ បានបញ្ជាក់ថា ការ​ចាក់​វ៉ាក់សាំងបង្ការ​កូ​វី​ដ​-១៩​​​ដូ​ស​ជំរុញ​អាច​បង្កើន​កម្រិត​អង់ទីគ័រ​របស់ប្រព័ន្ធ​ភាពស៊ាំ​ក្នុងខ្លួន​ឱ្យ​កាន់តែ​ខ្លាំងឡើង ដើម្បី​ប្រឆាំង​នឹង​​កូ​វី​ដបំប្លែងខ្លួនប្រភេទ​ដែលតា ( Delta) និងវីរុសបំប្លែង​ខ្លួន​ថ្មី​ផ្សេង​ៗទៀត។

ថ្វីត្បិតមានការបន្ថយគម្លាតខ្លីជាងមុនពិតមែន ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ក៏ដូចជាបណ្ដុះអង់ទីគ័របានខ្លាំង។ យ៉ាងណាមិញ តាមប្រសាសន៏របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ បាន​ឲ្យ​ដឹង​ថា អ្នក​ចាក់​វ៉ាក់សាំង​ទើប​បាន ២ខែ ហើយ​ចង់​ចាក់​ដូស​ជំរុញ ពុំចាំបាច់ចាក់នោះទេ ព្រោះវា​មិន​មាន​ប្រយោជន៍ឬប្រសិទ្ធភាព​អ្វី​ ហើយ​​វា​ខុស​ទៅ​នឹង​គោលការណ៍​​ដែល​បាន​កំណត់​ទៀត​ផង៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកធ្លាប់ចាក់វ៉ាក់សាំងចិនទាំង២ប្រភេទ មិនចាំបាច់ចាក់ Astra Zeneca ជាដូសជំរុញក៏បានដែរ

ចុចអាន៖ ​វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម