Connect with us

សុខភាព

កំពុងចាក់វ៉ាក់សាំងដូសទី ៣ កុំប្រហែសរឿងអស់នេះ ប្រយ័ត្នមានផលវិបាកក្នុងខ្លួនថ្ងៃមុខ

បានផុស

នៅ

មុនចាក់វ៉ាក់សាំង តែងមានបម្រាមមុននិងក្រោយចាក់រួច កុំធ្វើនេះ កុំធ្វើនោះ នាំឲ្យមានផលវិបាកខ្លួនទៅថ្ងៃមុខ។ដោយឡែកក្នុងខណៈប្រទេសយើង កំពុងចាប់ផ្ដើមចាក់ដូសទី៣ឬដូសជំរុញ ជូនដល់ប្រជាជនទាំងអស់ ក្នុងនោះដែរ ក៏ត្រូវមានការប្រុងប្រយ័ត្ម និងត្រូវបំប៉នរាងកាយដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​ទាំងអស់នោះអាចថាតូចតាច ប៉ុន្តែប្រសិន​បើយើងមិនដឹង ហើយបើ​ដល់​ថ្ងៃ​ចាក់​វ៉ាក់សាំងប្រហែស​ នាំឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ ទៅ​ជា​ឈឺ​ឬ​ដួល​សន្លប់​ស្លន់ស្លោ​ ដោយសារ​សុខភាព​ទន់ខ្សោយ​ស្រាប់​ក៏​មាន។ ហើយ​ជា​ទូទៅ​មិនថា​មនុស្ស​ចាស់​ សូម្បី​​វ័យ​ក្មេង​ខ្លះ​ក៏​មើល​រំលង​វិធី​ទាំង​នោះ ​ឬ​មិន​ធ្វើ​សោះ​តែម្ដង។

គេង​មិន​គ្រប់គ្រាន់​ លុះ​បើ​ដល់​ថ្ងៃ​ចាក់​នឹង​គ្មាន​កម្លាំង​ ហើយ​អាច​ឈឺថ្កាត់​ភ្លាមៗ​ មិន​អាច​ស្មាន​ដឹង​នោះ​ទេ។ នៅ​ពេល​​យើង​គេង ប្រព័ន្ធ​រាងកាយ​សំខាន់ៗ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង។ នៅ​ពេល​សម្រាក​មិន​បាន​ពេញ​ភ្នែក ​បេះដូង​ខួរក្បាល​និង​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ទទួល​បាន​ការថែទាំ​គ្រប់គ្រាន់​ដូចគ្នា។ គេងមិនគ្រប់ បើទោះបីជាទទួលវ៉ាក់សាំង ក៏រាងកាយមិនឆាប់ដុះអង្គទីគ័របានពេញលេញដូចគេដែរ។

អ្នក​ខ្លះ​ផឹក​ស្រា​ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ ជាតិ​ផ្អែម​ឲ្យ​ហើយ ​ខ្លាច​ពេល​ចាក់​ត្រូវ​តម​មិន​អាច​ហូប​បាន​តាម​ចិត្ត​ចង់។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ ការ​ហូប​គ្រឿង​ស្រវឹង ​ជាតិ​ផ្អែម​ច្រើនពេក ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​តាម​វិធី​ជាច្រើន។ ដូច្នេះបើអាចអត់បានក៏អត់សិនទៅ ចៀសវាងនាំផលវិបាកតែខ្លួនឯងប៉ុណ្ណោះ។

អត់​ព្រម​ផឹក​វីតាមីន​​បំប៉ន​រាងកាយ​មុន​ចាក់​ ចេះ​តែ​ខ្ជិល​ហីៗ​ ហើយ​មិន​ព្រម​ណែនាំ​ដល់​ក្រុម​មនុស្ស​ចាស់​ដូចគ្នា។ វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​របស់​អាមេរិក​​ បាន​និយាយ​ថា“ ប្រសិន​បើ​អ្នក​ខ្វះ​វីតាមីន​ណា​មួយ នោះ​វា​មាន​ផល​ប៉ះពាល់​ដល់​ភាព​ងាយ​នឹង​ឆ្លង​មេរោគ” ។

ទម្លាប់​ខ្លួន​នៅ​ឯកោ​និង​គិត​ច្រើន​ស្រ្តេស​ នាំ​ឲ្យ​ខូច​អារម្មណ៍ ​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​លឿន។ មិនស្រួលពេលកំពុង​ចាក់ថ្នាំ ​អាច​ទៅ​ជា​ភិតភ័យ ​ឬ​ថប់បារម្ភ​ភា្លមៗ​ក៏​មាន។

ដាច់ខាត​កុំ​ខ្ជិល​រឿង​ហូប​ទឹក​ ទោះ​មិន​ឃ្លាន​ឬ​អត់​វា​មិន​អាស្រ័យ​លើ​មាត់​និង​ក្រពះ ​តែ​រាងកាយ​ទៅ​វិញ​ទេ ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​អំឡុង​ចាក់​វ៉ាក់សាំង។

មួយទៀត ​កុំ​ភ្លេច​ខ្លួន​ទៅ​ឈរ​ហាល​ថ្ងៃ​ឲ្យ​សោះ ​ព្រោះ​មាន​មេរៀន​ជា​ច្រើន​ពី​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ ទៅ​ជា​ដួល​សន្លប់​ភ្លាមៗ​ ដោយសារ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង។

សូមជូនពរឲ្យបងប្អូនកម្ពុជាមានសុខភាពល្អទាំងមុននិងក្រោយចាក់វ៉ាក់សាំងដូសជំរុញនេះ ជាពិសេសគឺចៀសឆ្ងាយពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងមានវត្តមានក្នុងប្រទេសយើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់

ចុចអាន៖ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម