សុខភាព
អ្នកធ្លាប់ចាក់វ៉ាក់សាំងចិនទាំង២ប្រភេទ មិនចាំបាច់ចាក់ Astra Zeneca ជាដូសជំរុញក៏បានដែរ
អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm កន្លងមក ពុំចាំបាច់ចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញក៏បាន ដោយអាចប្រើវ៉ាក់សាំង Sinovac ឬ Sinopharm ដដែលនេះបាន។ នេះបើយោងតាមលិខិតចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ចំពោះមន្ត្រីជួរមុខ និងបុគ្គលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ឬអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ អាចចាក់ដូសជំរុញបានក្រោយចាក់ពីរដូសដំបូងបាន ៤-៦ខែ។
ក្នុងនោះដែរ អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅតែអាចប្រើវ៉ាក់សាំងដែល ដោយមិនចាំបាច់ប្ដូរប្រភេទវ៉ាក់សាំងនោះទេ។ បន្ថែមពីលើនេះ អ្នកក៏អាចចាក់វ៉ាក់សាំង Pfizer និង Modena បានដែរ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាល មិនទាន់អនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសជំរុញណាផ្សេងក្រៅពី AstraZeneca របស់អង់គ្លេសឡើយ។ ប៉ុន្តែពេលនេះ ក្រសួងបានយល់ព្រមឱ្យប្រើប្រាស់ប្រភេទវ៉ាក់សាំងដដែលសម្រាប់អ្នកធ្លាប់ចាក់វ៉ាក់សាំងរបស់ចិនទាំង២គឺ Sinovac និង Sinopharm។
ដោយឡែក អ្នកដែលធ្លាប់ចាក់វ៉ាក់សាំង AstraZeneca ឬ វ៉ាក់សាំង Johnson & Johnson ពីមុនមករួចរាល់ ក៏អាចចាក់វ៉ាក់សាំងប្រភេទដដែល ឬអាចចាក់វ៉ាក់សាំងបច្ចេកវិទ្យា mRNA បានគឺ Pfizer និង Modena៕

អត្ថបទ៖ សន្យា
ចុចអាន៖ វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត
ចុចអាន៖ ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


