Connect with us

សុខភាព

ចេះតែងងុយមិនស្វាង មិនមែនមកពីអស់កម្លាំងទេ អាចកើតជំងឺមួយប្រភេទនេះ ​

បានផុស

នៅ

១- អ្វី​ជាជំងឺដេកច្រើន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្មោះ​វេជ្ជ​សាស្រ្ត​របស់ជំងឺដេកច្រើន (Sleeping beauty syndrome) គឺ Kleine-Levin syndrome (KLS) ។ វា​ជា​ជំងឺ​ដ៏​កម្រ និង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ អ្នក​ជំងឺ​ដែល​មាន​បណ្តុំ​រោគ​សញ្ញា​នេះ​គឺ​ត្រូវ​ការ​ដេក​យូរ មាន​រហូត​ដល់ ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា និង​មាន​ការ​កាត់​បន្ថយ​នូវ​ការ​យល់​ដឹង​ពី​ពិភព​លោក​ខាង​ក្រៅ។

២- មូល​ហេតុ​នៃជំងឺដេកច្រើន

GlobalSparks

ជំងឺដេកច្រើន​ ឬ Kleine-Levin syndrome ច្រើន​កើត​លើ​មនុស្សវ័យ​ជំទង់​ជាង​ក្រុមមនុស្សនៅ​​អាយុ​ដទៃ​ផ្សេង​ទៀត និង​កើត​លើ​បុរស​ច្រើន​ជាង​លើ​ស្ត្រី។ មូល​ហេតុ​ពិត​ប្រាកដ​នៃ KLS គឺ​មិន​ត្រូវ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​បាន​ជឿ​ជាក់​ថា​ក្នុង​ករណី​បច្ចុប្បន្ន មនុស្ស​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​កត្តា​ហ្សែន​រួម​បំណែក។ ពួក​គេ​គិត​ថា​ជំងឺ​នេះ​វិវត្ត​បាន​នៅ​ពេល​ដែល​មាន​បញ្ហាលើ​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​គ្រប់​គ្រង​លើ​ការ​គេង ចំណង់​អាហារ និង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ដោយ​សារ​តែ​ភាព​មិន​គ្រប់​គ្រាន់​នៃ​តម្រូវ​ការ​អាហា​រូបត្ថម្ភ។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ឯក​ទេស​ដទៃ​ទៀត​គិត​ថា ​Kleine-Levin syndrome គឺ​ជា​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង។

៣- ផលប៉ះពាល់នៃជំងឺដេកច្រើន

Student Sleeps For Weeks At A Time Due To 'Sleeping Beauty' Syndrome -  iRadio

នៅ​ពេល​ដែល​ចាប់​ផ្តើម​ឈឺ (រាល់​ពេល​ដែល​មាន​ជំងឺ) លើ​អ្នក​ជំងឺ​ដែល​មាន KLS នឹង​ងាយ​នឹង​ងងុយ​គេង​បន្ទាប់​មក​ពួក​គេ​នឹង​ដេក​យូរនៅពេល​​ថ្ងៃ​ និង​​ពេល​យប់ ទម្រាំតែអ្នកទាំងនោះ​ក្រោក​ដើម្បី​ញ៉ាំ​អាហារ ឬ​ទៅ​បន្ទប់​ទឹក។ វា​អាច​កើត​មាន​រយៈ​ពេលមួយ​ថ្ងៃ សប្ដាហ៍ ឬ​ច្រើន​ខែ។ ក្នុង​កំឡុង​ដែល​កើត​ជំងឺ​នេះ ​អ្នក​ជំងឺ​មិន​អាច​ធ្វើ​សកម្ម​ភាព​ប្រចាំថ្ងៃ​របស់​ពួក​គេ​បាន​ទេ​ដូច​ជា​ការ​ធ្វើ​ការ ទៅ​សាលា​រៀន ឬ​ការ​ថែរក្សា​ខ្លួន​ឯង។

ពេល​ងើប​​ពី​គេង​អ្នកជំងឺ​នឹង​មាន​ការ​ភ័ន្ត​ភាំង​ វង្វេង​ស្មារតី និងមើល​ឭ​នូវ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​ឃើញ​ឬ​ឮ(hallucination)។ លើស​ពី​នេះ​ទៀត ពួក​គេ​នឹង​អស់​កម្លាំង​ ល្ហិត​ល្ហៃ និង​មិនសូវមានអារម្មណ៍ក្នុង​ខ្លួន និង​មាន​ស្មារតី​ស្ពឹក​ស្រពន់ ជាដើម។

អ្នក​ជំងឺ​ជា​ច្រើន​បាន​បញ្ជាក់​ថា​ពួក​គេ​មិន​អាច​ផ្តោត​អារម្មណ៍ និង​មាន​ប្រតិកម្ម​ខ្លាំង​ជាមួយ​នឹង​សំឡេង និង​ពន្លឺ។ ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​នឹង​បង្កើត​ការ​ឃ្លាន​អាហារ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ អាចថា​​ឃ្លាន​ខ្លាំង រហូតដល់​ញ៉ាំ​អាហារ​ច្រើន​ហួស​ប្រមាណ។ មាន​ពេល​ខ្លះ​អ្នកមានជំងឺនេះ​​នឹង​មាន​ចំណង់ផ្លូវ​ភេទ​ខុស​ប្រក្រតី។

ក្រោយ​ពីបាន​ជាសះស្បើយ​​ អ្នក​ជំងឺ​ដែល​មាន KLS នឹង​ត្រឡប់​មក​ធម្មតា​វិញ​ដូច​ជា​ឥរិយាបថ ឬ​សុខ​ភាព​រាង​កាយ​របស់​ពួក​គេ។ នៅ​ចន្លោះ​ពេល​ដែល​ឈឺ ​អ្នក​ជំងឺ​មិន​បង្ហាញ​ពី​រោគ​សញ្ញា​អ្វី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ដំណាក់​កាល​មាន KLS អាច​កើត​មាន​ឡើង​វិញ​ម្តង​ទៀត​នូវ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​តិច​តួច​នៅ​ពេល​ក្រោយ។ KLS អាច​កើត​ឡើង​ម្តង​ទៀត​នៅ ១០ឆ្នាំ​ក្រោយ ឬ​លើស​នឹង​ដែល​វា​អាច​នឹង​ឆក់​យក​ជីវិត​របស់​អ្នកជំងឺ​​បាន។

៤- តើ​ខ្ញុំ​មានជំងឺដេក​ច្រើនដែរឬទេ?

Tidur dengan Durasi Sangat Lama, Apa Itu Sleeping Beauty Syndrome Atau  Kleine-Levin Syndrome?

ទាក់ទង​នឹង​ជំងឺដេកច្រើនេះ នៅ​​មិន​មាន​ការ​ធ្វើ​តេស្ត​វេជ្ជសាស្រ្ត​ណា​មួយ​ដើម្បី​ឲ្យ​ដឹងជំងឺនេះ​ឡើយ។ ប្រសិន​បើ​យើង​សង្ស័យ​ថា​មានកើតជំងឺដេកច្រើនេះ សូម​ស្វែង​រក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ភ្លាម​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ពិនិត្យ​រក​ពី​រោគ​សញ្ញា​នៃជំងឺដេកច្រើន​ ដែល​ត្រូវ​បាន​គេ​ចែក​ចំណាត់​ថ្នាក់​តាម​ជា​អន្តរជាតិ​នៃ​ជំងឺ​ក្នុង​ការ​គេង (២០០៥) ដោយ​បុគ្គល​ដែល​អាច​ទទួល​រង​ពីជំងឺដេកច្រើន​។ នេះជាអ្វីដែលយើងគួរ​ដឹងពី​​រោគ​សញ្ញា​តែ​មួយ​នៅ​ក្នុង A រោគ​សញ្ញា​មួយ​ឬ​ច្រើន​ក្នុង B និង​ផ្សេង​ទៀត​នៅ​ក្នុង C។

  • A: ការ​ដេក​ច្រើន​ដែល​កើត​មាន​ឡើង​ម្តង​ទៀត (ពី២ ទៅ ៣១ ថ្ងៃ)
  • B:
    +បញ្ហា​ពី​កំណើត​មាន​ដូច​ជា​ភាព​មិន​ពិត​ប្រាកដ ការ​ភាន់ភាំង​ និងវង្វេង​វង្វាន់ (hallucination)
    +ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា​មាន​ការ​ឆាប់​ខឹង ឆេវ​ឆាវ និង​ឥរិយាបថ​ប្លែកៗ
    +ការ​ញ៉ាំ​ច្រើន (Binge eating)
    +ការ​កើន​ឡើង​នូវ​ចំណង់ផ្លូវ​ភេទ
  • C: ក្រៅពី​រោគសញ្ញាខាងលើ អ្នកជំងឺអាចមានការគេង​រយៈពេល​យូរជាងពេលធម្មតា ការយល់ដឹង ឥរិយាបថ និង​អារម្មណ៍​ក៏យឺយ់ាវ​ ឬ​ប្រែប្រួលជាងធម្មតា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គេងមិនលក់កម្រិតណា ទើបត្រូវប្រើថ្នាំងងុយ?

ចុចអាន៖ ដេក​អត់លក់ ហាត់​ប្រាណ​ពិសេស​មួយ​នេះ អាច​ជួយឲ្យ​ដេក​លក់​ស្កប់ស្កល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២៥ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម