សុខភាព
ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស
“ស្បែកជើងស៊ីជើង” ជាសំនួរមួយ សំដៅលើបញ្ហាឈឺ ពង ឬរបួសជើងត្រង់ចំណុចណាមួយ បណ្ដាលមកពីការកកិតជើង ជាមួយស្បែកជើង ហើយប្រហែលជាមានគ្នាយើងមួយចំនួន ធ្លាប់ជួបបញ្ហានេះមិនតិចដងទេ។ នេះដោយសារស្បែកជើងរបស់យើង តឹង ឬចង្អៀតពេក។
១. វិធីការពារស្បែកជើងស៊ីជើង
វិធីល្អបំផុត យើងត្រូវជ្រើសរើសស្បែកជើងណា ដែលសក្ដិសមជាមួយជើងរបស់យើង កុំឲ្យវាតឹង ឬចង្អៀតពេក ដែលបណ្ដាលឲ្យយើងឈឺជើង ពេលពាក់វា។ ប៉ុន្ដែប្រសិនបើយើង ស្រលាញ់ស្បែកជើង ១គូ ដែលតឹង ឬចង្អៀត មានដំណោះស្រាយខ្លះ អាចជួយកាត់បន្ថយការកកិតបាន ដូចជា ពាក់ស្រោមជើង ប្រដាប់ការពារម្រាមជើង ប្រដាប់ទ្រាប់កែងជើង ឬប្រើស្កុតក្រដាសដែលទន់ បិទលើជើងក៏បាន។
ជាមួយគ្នានេះ មានវិធីមួយចំនួនទៀត ដែលយើងអាចធ្វើឲ្យស្បែកជើង ងាយស្រួលពាក់ និងមិនបណ្ដាលឲ្យជើងរបស់យើងឈឺ។ វិធីទាំងនោះ មានដូចជា៖
- យើងអាចប្រើប្រដាប់ពង្រីកស្បែកជើងជាឈើ ឬប្លាស្ទិក រយៈពេល ២-៣យប់ ដើម្បីធ្វើឲ្យស្បែកជើង ធំជាងមុនបន្ដិច
- យើងអាចប្រើប្រេងលាបលើស្បែកជើង ត្រង់ទីតាំងដែលបណ្ដាលឲ្យជើងរបស់យើងឈឺ ដើម្បីឲ្យស្បែកជើងទន់ជាងមុន
- យើងអាចពាក់ស្រោមជើងក្រាស់ក្នុងស្បែកជើង ហើយយកប្រដាប់សម្ងួតសក់ បាញ់ត្រង់កន្លែងតឹង ឬចង្អៀត រយៈពេល ៣០វិនាទី។ បន្ទាប់មក ដើរសាកមើល រហូតស្បែកជើងមានលក្ខណៈសមស្របជាមួយជើងរបស់យើង ទើបយើងដោះស្រោមជើងក្រាស់ចេញវិញ។
២. វិធីព្យាបាល
ស្បែកជើងស៊ីជើង ជាធម្មតា វាបាត់ទៅវិញដោយខ្លួនឯងទេ ប៉ុន្ដែយើងមានវិធីមួយចំនួន ជួយសម្រួល និងព្យាបាលការឈឺចាប់ ឲ្យឆាប់ជាសះស្បើយបាន។ វិធីទាំងនោះ មានដូចជា៖
- បន្ដក់ទឹកឃ្មុំលើជើង ត្រង់កន្លែងឈឺ
- លាបជែល Aleo Vera Gel ត្រង់កន្លែងឈឺ
- ប្រើជែលប្រេង Petroleum ជូតត្រង់កន្លែងឈឺ៕
ចុចអាន៖គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ
ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ