Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ

បានផុស

នៅ

អាជ្ញាធរបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ថា ព្រោះតែអាកាសធាតុក្តៅខ្លាំងប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ កង្វះខាតទឹក នៅឃុំ រមទម និងឃុំមួយចំនួនទៀតនៃស្រុករវៀង ខេត្តព្រះវិហារ បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយផ្តល់ទឹកដល់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតបសំណូមពររបស់ពលរដ្ឋនៅកម្លាំងជំនាញ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង និងអាជ្ញាធរស្រុកបានចុះទៅដល់មូលដ្ឋានចែកទឹកដល់បងប្អូនប្រជាពលរដ្ឋ។

  លោកវរសេនីយ៍ឯក លឹម អង់អាច អធិការដ្ឋាននគរបាលស្រុករវៀង បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការខេត្តនិងការណែនាំរបស់រដ្ឋបាលស្រុករៀង ដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈម នៅការខ្វះខាតទឹកហេតុដូចនេះហើយទើបថ្នាក់ដឹកនាំបានឲ្យរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងឃុំ រមទម ដើម្បីសម្រួលដល់ពលរដ្ឋ។

  លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបាន ឲ្យដឹងនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នេះថា  ដោយមានការស្នើរសុំពីរដ្ឋបាលឃុំរមទម តាមរយៈរដ្ឋបាលស្រុក ដោយមើល ឃើញនៅទុក្ខលំបាករបស់ពលរដ្ឋ ដែលកំពុងជួបនៅ ភាពរាំងស្ងួត នៅការកង្វះខាតទឹក ក្នុងរដូវប្រាំងនេះ និងកំដៅមាន ការកើនឡើងផងនោះ ទឹកជាកត្តាសំខាន់។លោកបានបន្តទៀតថា មិនមែនតែឃុំរមទម មួយទេ នៅមានឃុំមួយ ចំនួនទៀតក្នុងស្រុករវៀង ដែលប្រឈមទៅនឹងភាពខ្វះខាតទឹក ហើយរដ្ឋបាលស្រុករវៀង បាននឹងកំពុងរៀបចំចុះជួយជាបន្តបន្ទាប់។ការផ្តល់ទឹកនេះមិនមែនក្នុងឆ្នាំនេះនោះទេ គឺធ្វើរៀងរាល់ឆ្នាំ នៅការចែកទឹកក្នុងរដូវប្រាំងដែលជួបភាពរាំងស្ងួត ហើយរាជរដ្ឋាភិបាលក៏ដូចជាអជ្ញាធរថ្នាក់ក្រោមជាតិបានណែនាំនូវការជីកស្រះ ក្នុងទឹកដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។

   រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលររៀង និងភូមិអូរទ្រលោក បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្តិ៍រដ្ឋបាលឃុំរមទម ដែលបាន ចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តកន្ត្រៃចែកជូនពួកគាត់បានទាន់ពេល៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម