Connect with us

សុខភាព

លើសអាស៊ីតអ៊ុយរីក ក្នុងឈាមនាំឲ្យកើតជំងឺរលាកសន្លាក់

បានផុស

នៅ

ជំងឺរលាកសន្លាក់(arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយ ដែលគេតែងជួបប្រទះញឹកញាប់ គឺជា​ជំងឺ​មួយ​ដែល​កើតឡើង​ដោយសារ​ការ​លើស​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាម (gouty arthritis due to hyperuricemia)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ត្រឹមត្រូវ ទាន់ពេលវេលា ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ នោះ​វា​នឹង​បណ្តាលឲ្យមាន​ការឈឺចាប់ និង​រំខាន​ដល់​ការរស់នៅ និង​ប្រក​បរបរ​ប្រចាំថ្ងៃ រហូតដល់​ពិការភាព​ក៏មាន​។ គេ​ឃើញ​ភាគច្រើន​ជំងឺ​នេះ​ កើត​លើ​មនុស្ស​ប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី​៣០-៤៥​ឆ្នាំ (​រីឯ មនុស្ស​ស្រី​ច្រើន​កើត​ក្រោយ​អាយុ​៥៥​ឆ្នាំ​)​។ ផ្ទុយទៅវិញ មនុស្ស​ទាំង​ពីរភេទ​ក្រោយ​អាយុ​៦៥​ឆ្នាំ សុទ្ធតែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ បើ​មាន​កត្តា​ដូច​រៀបរាប់​ខាងក្រោម​។​

​ក​)- កត្តា​ប្រឈម​ដែល​ជំរុញ​អោយ​ងាយ​នឹង​កើត​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រីក​នេះ​រួមមាន ៖

១. មនុស្ស​លើស​ទម្ងន់​

២. អ្នក​ពិសា​ជាតិ​អាល់កុល​ញឹកញាប់ ជាពិសេស ស្រា​បៀរ ស្រា​វី​ស្គី ជីន វុ​លដ​កា ឫ ស្រា​រ៉ូម​

៣. អ្នក​ញុំា​អាហារ​ច្រើន​លើស​កម្រិត ឫ​ពោះ​ទទេ​យូរពេក​

៤. អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ​

៥. អ្នកជំងឺ​មាន​សំពាធ​ឈាម​លើស​

៦. អ្នក​ចូលចិត្ត​ឧស្សាហ៍​បរិភោគ​សាច់ គ្រឿង​សមុទ្រ​បរិមាណ​ច្រើន​

៧. អ្នក​កំពុង​ប្រើ​ថ្នាំ​មួយចំនួន ដែល​នាំទៅរក​កា​រលើស​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាម (​ដោយ​មិនបាន​ពិគ្រោះ​ពេទ្យ​)

​ខ​)- រោគសញ្ញា នៃ​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រីក រួមមាន​៖

– នៅលើ​ស្បែក និង​នៅ​សន្លាក់ មាន​លេចចេញ​ជា​ដុំ​ពកៗ (chronic tophaceous gout)

– នៅ​តម្រងនោម ឃើញ​មាន​ជា​ក្រួស​តម្រងនោម​

– សន្លាក់​ដែលមាន​ការប៉ះពាល់​ខ្លាំង ជាពិសេស​គឺ​សន្លាក់ ជង្គង់ កដៃ កជើង និង​មេជើង គឺមាន​ជា​លក្ខណៈ ហើម ក្តៅ ឡើង​ក្រហម និង​ឈឺចាប់​ខ្លាំង ពិសេស​ស្តែងចេញ​ភ្លាមៗ​ពិបាក​នឹង​ទ្រាំ​

​គ​)- ការធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល ៖

​បើ​បងប្អូន ប្រជាពលរដ្ឋ មាន​អាការៈ​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​ជួប​ពិគ្រោះ​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ និង​កំណត់​វិធីសាស្ត្រ​ព្យាបាល តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេល​វេលា ជៀសវាង​ការប្រើ​ថ្នាំ​ដោយ​ខ្លួនឯង ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ បង្ការ​ការ​លើស​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាម គឺ​ការពារ​សន្លាក់​លោកអ្នក និង​ជាពិសេស​គឺ​ការពារ​ប្រព័ន្ធ​តម្រងនោម និង​បេះដូង​របស់លោក​អ្នក​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ៣០ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

Sokha Hotels

ព័ត៌មានពេញនិយម