Connect with us

សុខភាព

វិបត្តិនៃការហូបអាហារ និងទឹក អាចស្ទះដាច់សរសៃឈាមខួរក្បាល

បានផុស

នៅ

​ជាទូទៅ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល តែងតែមាន​វិបត្តិ​នៃ​ការហូប​អាហារ (​ឈ្លក់​) ។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់ នៅចំហៀងខាងណាមួយ។ នៅពេល​មាន​កាកសំណល់​ធ្លាក់ចូល​តាម​បំពង់ខ្យល់​ទៅដល់​សួត វា​ធ្វើ​ឲ្យ​មានការ​រលាក​សួត ឬ​អាច​ស្លាប់​បាន​នៅពេល​ឈ្លក់​អាហារ​ធ្ងន់ធ្ងរ​។

Food stuck in throat: What to do and spotting an emergency
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនាញ​ខាង​ចលនា​បង្ហាត់បង្រៀន​ការ​លេប​អាហារ និង​ទឹក​ឲ្យ​មាន​សុវត្ថិភាព ចំពោះ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ចូលរួម​ផ្តល់​ចំណេះដឹង​សំខាន់ៗ​ដូចខាងក្រោម​៖

១) យើង​ត្រូវ​ធ្វើតេស្ត​ឲ្យ​អ្នកជំងឺ​ផឹកទឹក​៩០​ម​.​ល បើសិន​គាត់​ឈ្លក់ ចាំបាច់​ត្រូវដាក់​សុង​ក្រពះ​ដើម្បី​ផ្ដល់​អាហារ​ជូន​គាត់​

២) ធ្វើ​លំ​ហាត់​ចលនា​នៅ​មាត់ ដូចជា​បូញ​មាត់​ទៅមុខ ទាញ​មក​ក្រោយ​វិញ ខ្ជឹបមាត់ ហាមាត់ ធ្វើ​ចលនា​ថ្គាម​ក្រោម​ងាក​ទៅ​ចំហៀង (​ស្ដាំ ឬ​ឆ្វេង​)

៣) ធ្វើ​លំ​ហាត់​អណ្ដាត​ដូចជា លៀន​អណ្ដាត​ចេញ​ក្រៅ ទាញ​ចូល​មកវិញ ក្រលៀស​អណ្ដាត​ក្នុង​មាត់ ដើម្បី​ពង្រឹង​កម្លាំង​សាច់ដុំ​អណ្ដាត​ឲ្យ​ខ្លាំង​ក្នុង​ការជួយ​រុញច្រាន​អាហារ​ចូលទៅក្នុង​បំពង់ក​

៤) ធ្វើ​លំ​ហាត់​ដោយ​ស្រែក អា​ហ៏ៗ​ៗ​ៗ​ៗ​ៗ ឲ្យ​វែង​ដើម្បី​ពង្រឹង​សាច់ដុំ​ខាងក្នុង​បំពង់ក និង​បង្កើន​កំលាំង​ដកដង្ហើម​។​

៥) ស្រែក អ៊ីៗ​ៗ​ៗ​ៗ ឲ្យ​វែង ដើម្បី​បង្កើន​កម្លាំង​សាច់ដុំ​ខ្ជឹប​បំពង់ខ្យល់ សម្រាប់​ទប់​អាហារ ឬ​ទឹក​កុំ​ឲ្យ​ធ្លាក់ចូល​បំពង់ខ្យល់​ពេល​លេប​អាហារ​។​

៦) យុទ្ធសាស្ត្រ​ពិសា​អាហារ និង​ទឹក​ឲ្យ​មាន​សុវត្ថិភាព​៖

– ត្រូវតែ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​

– បញ្ចុក ឬ​ហូប​អាហារ​តាម​មាត់​

– ឈប់​ផ្ដល់​អាហារ និង​ទឹក បើសិន​អ្នកជំងឺ​ក្អក ឬ​អស់​កម្លាំង​

– បន្ត​អង្គុយ​ត្រង់​ខ្លួន​យ៉ាងហោចណាស់ ៣០​នាទី​ទៀត​ក្រោយ​ពិសា​រួច​

– សូម​ប្រាកដថា អ្នកជំងឺ​លេប​អាហារ​អស់ពី​ក្នុង​មាត់​សិន​មុន​ឲ្យ​ពិសា​ទៀត​

– សំអាត​មាត់ ដុសធ្មេញ​ឲ្យ​បាន​ទៀងទាត់​

«​ប្រសិនបើ​លោកអ្នក​មាន​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​មាន​វិបត្តិ​ក្នុងការ​ពិសា​អាហារ (​ហូប​ឈ្លក់​) សូមមេត្តា​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញៗ​បន្ថែមទៀត ដោយ​ល្អិតល្អន់​បំផុត​»៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១៩ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៣៦ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម