ស្ត្រីៗគួរយល់ដឹងពីជំងឺរលាកតម្រងនោម
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្ត្រីៗគួរយល់ដឹងពីជំងឺរលាកតម្រងនោម

បានផុស

នៅ

ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុង​មួយជីវិត​នៃ​ការរស់នៅ ៣០%​នៃ​ស្ត្រី​អាច​ប្រឈមមុខ​នឹង​ជំងឺ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Chronic Kidney Disease (CKD) Stages: Symptoms & Treatment

១) រោគសញ្ញា​៖

– នោម​ទាស់ (Dysurie)

– នោម​ញឹក (Pollakiurie)

– នោម​ក្រហាយ (Brûlures mictionnelles)

– ក្តៅខ្លួន​ខ្លាំង (​ជាទូទៅ​កម្តៅ​លើសពី​៣៨​អង្សា​)

– រងា​ញាក់ (Frissons)

– ជា​ញឹកញាប់​មាន​រណ្ដំ​ថ្គាម (Claquement des dents)

– ឈឺចង្កេះ (​ភាគច្រើន​ឈឺ​តែ​ម្ខាង​)

២) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ក្រុមគ្រូពេទ្យ​ជំនាញ ត្រូវធ្វើ​ការពិនិត្យ​អម​វេជ្ជសាស្ត្រ​ចាំបាច់​ដូចខាងក្រោម​៖

– ការយក​ទឹកនោម ទៅ​បណ្តុះ​មេរោគ (ECBU)

– ការយក​ឈាម​ទៅ​បណ្តុះ​មេរោគ (Hémoculture)

– ការពិនិត្យ​កម្រិត​នៃ​ការ​រលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin

– ថត​ពោះ (ASP) ដើម្បី​រក​គ្រួសតម្រងនោម​

– ធ្វើ​អេកូ​ពោះ (Echographie abdominale) ដើម្បី​បញ្ជាក់ថា​ មាន​គ្រួស ឬ​មានការ​រីក​តាម​បង្ហូរ​នោម​

– ធ្វើ​ស្គែ​ន​តម្រងនោម​បើ​ចាំបាច់

Obesity Increases Your Risk for Chronic Kidney Disease – Cleveland Clinic

៣) ការព្យាបាល​៖

​បើ​អ្នកជំងឺ​មាន​បញ្ហា​ជំងឺរលាកតម្រងនោម​ស្រួចស្រាវ គាត់​ចាំបាច់​ត្រូវតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​ងាយស្រួល​ដល់​ការព្យាបាល និង​តាមដាន​ស្ថានភាព​ជំងឺ​។​

​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគច្រើន​ត្រូវ​ពឹង​ផ្អែកលើ​លទ្ធផល​បណ្តុះ​មេរោគ​ខាងលើ ហើយ​រយៈពេល​នៃ​ការព្យាបាល អាច​ប្រែប្រួល​ពី ២ ទៅ ៤​សប្តាហ៍ ឬ​អាច​លើសពីនេះ​៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services