Connect with us

សុខភាព

អាហារដ៏ត្រឹមត្រូវ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់

បានផុស

នៅ

ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែត្រការេ (Glomerular filtration rate < 30ml/mn/1,73m2)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីនេះ​ អ្នកជំងឺ​ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់​ទៅលើ​របប​អាហារ​បន្ថែម ​ពីលើ​ការប្រើប្រាស់​ថ្នាំ​ទៀងទាត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ ជាយថាហេតុ​(​ការឡើង​សំពាធ​ឈាម​, ហើម​សួត​, វិបត្តិ​ចលនា​បេះដូង​…..)​។

១) អាហារ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​៖ – អំបិល​មិន​លើសពី ៥​ក្រាម​ក្នុង​អាហារ​សរុប​ប្រចាំថ្ងៃ – សូម​ជៀសវាង​អាហារ​ដែល​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក​, ផ្អក​, ឆៃប៉ូវ​ជាដើម​។ – សារធាតុ​ប៉ូ​តា​ស្យូ​ម (Potassium) ការទទួល​ទាន​អាហារ​ ដែលមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់​។ អាហារ​ទាំងនោះ​រួមមាន​ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ផ្លែឈើ​ពិសេស ចេក ក្រូច ផ្លែ​ប័​រ និង​ផ្លែ​ដូង​ជាដើម​។ – កាត់បន្ថយ​សារធាតុ​ខ្លាញ់ ដែលមាន​ប្រព​ភ​ពីស​ត្វ – សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ​ផូស្វ័រ​។

២) អាហារ​ដែល​គួរ​បរិភោគ ៖ – ទឹកសាប​ស្អាត ក្នុង​កម្រិត​ធម្មតា (១,៥ – ៣​លីត្រ​/​ថ្ងៃ​) – បាយ – បន្លែ​ឆ្អិន – សាច់​ដូចជា​ត្រី​, មាន់​, ទា​ក្នុង​កម្រិត​សមល្មម (​ឧទាហរណ៍ៈ សម្រាប់​អ្នកជំងឺ​ទម្ងន់ ៥០​គីឡូក្រាម អាច​បរិភោគ​សាច់​សរុប​មិន​លើសពី ១៥០ ក្រាម ឬមួយ​ខាំ​កន្លះ​ក្នុង​មួយថ្ងៃ​) សូម​ចងចាំ​ថា ការប្រើប្រាស់​ថ្នាំ​សម្រាប់​ការព្យាបាល​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​។

ការបរិភោគ​ត្រឹមត្រូវ អាចជួយ​ថែរក្សា​សុខភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ប្រឈម​ផ្សេងៗ ជាយថាហេតុ​។ ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើងខ្ញុំ​រង់ចាំ​ទទួល​ផ្តល់​ការប្រឹក្សា និង​ការព្យាបាល រាល់​ករណី​ជំងឺ​តម្រងនោម​គ្រប់​ប្រភេទ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម