Connect with us

សុខភាព

ចង់ឱ្យបុត្រប្រសូតដោយសុវត្ថិភាព អ្នកម្តាយត្រូវដឹងពីអ្វីខ្លះ?

បានផុស

នៅ

សុខភាពអ្នកម្តាយ និងទារកគឺមានសារៈសំខាន់ណាស់ ដូចនេះនៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះឱ្យបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។ អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក. ពិនិត្យផ្ទៃពោះ៖

១. ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖ – តើអ្នកមានកូនមែន ឬអត់? – កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា? – អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ? 

២. ការពិនិត្យក្នុងអំឡុងត្រីមាសទី២៖ – តើទារកក្នុងផ្ទៃលូតលាស់សមស្របតាមអាយុរបស់គេ ដែរឬទេ? – តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម ទឹកនោមផ្អែម បេះដូង…) – តើកូនអាចប្រឈមកើតមុនខែ ឬទេ? 

៣. ការពិនិត្យក្នុងត្រីមាសទី៣៖ – មើលការលូតលាស់របស់ទារក – ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៍វះកាត់បែបវេជ្ជសាស្ត្រ? ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ខ. ការពិនិត្យឈាម និងទឹកនោម៖ 

១. នៅពេលចាប់ផ្តើមមានកូន៖ – ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ – ពិនិត្យជាតិស្ករក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់? 

២. នៅពេលជិតសម្រាល៖ ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

គ. ការពិនិត្យរោគស្ត្រី៖ – រលាកមាត់ស្បូន រលាកទ្វាមាស – ធ្លាក់ស បង្ករដោយមេរោគ (មេរោគអាចបណ្តាលឱ្យកូនលូតលាស់មិនសមស្របបែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ។

ឃ. ការចាក់វ៉ាក់សាំង៖ ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

ង. ការទទួលថ្នាំជាតិដែក acide folique និង វីតាមីនផ្សេងៗដើម្បីឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អគ្រប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង។

បញ្ជាក់ អ្នកម្តាយត្រូវធ្វើការពិនិត្យសុខភាពជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាលម៉ែត។ ក្នុងករណីមានភាពមិនធម្មតា ដូចជាធ្លាក់ឈាម ឈឺពោះ ឬមានសញ្ញាអ្វីមួយមិនប្រក្រតី… អ្នកម្ដាយត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ កុំរង់ចាំថ្ងៃណាត់ជួប។ ការគោរពបានទៅតាមដំបូន្មានគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពបានទៀងទាត់ជាកត្តាដែលនាំឱ្យអ្នកម្តាយ និងបុត្រធីតាចៀសផុតពីគ្រោះថ្នាក់ក្នុងកំឡុងពេលសម្រាល៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម