ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ ឡាវ ជាប្រទេសជាប់អត្រាអ្នកមានផ្ទៃពោះទាំងនៅវ័យក្មេង ខ្ពស់ជាងគេនៅ អាស៊ាន
ការសិក្សាថ្មីៗនៅប្រទេសឡាវបានបង្ហាញសារជាថ្មីម្តងទៀតថា ប្រទេសនេះមានអត្រាមានផ្ទៃពោះទាំងនៅវ័យក្មេងខ្ពស់ជាងគេនៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ។

ការសិក្សាធ្វើឡើងដោយមន្ត្រីនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តអូស្រ្តាលី Burnet ដោយផ្តោតការស្រាវជ្រាវនៅក្នុងប្រទេសឡាវ បានបង្ហាញនូវកត្តាសំខាន់ៗដែលចូលរួមចំណែកក្នុងបញ្ហាខាងលើ ។ ក្នុងនោះមាន ការព្រមព្រៀងរៀបការទាំងនៅវ័យក្មេង, ចំណេះដឹងផ្នែកសុខភាពផ្លូវភេទនៅមានកម្រិត និងកង្វះស្វ័យភាពក្នុងការសម្រេចចិត្តរបស់យុវតីឡាវ ដែលទាំងអស់នេះជាមុខចំណុចសំខាន់ៗរួមចំណែកឲ្យអត្រាយុវតីវ័យជំទង់នៅឡាវមានផ្ទៃពោះនៅក្រោមអាយុ ១៨ ឆ្នាំច្រើន ។
បន្ថែមពីនោះ អត្រាផ្ទៃពោះទាំងនៅវ័យក្មេងរបស់យុវតីភាគច្រើនកើតមាននៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសឡាវ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីសហព័ន្ធយុវជនឡាវម្នាក់ដែលសូមមិនបង្ហាញឈ្មោះ ។
តាមការលើកឡើងរបស់មន្ត្រីសហព័ន្ធយុវជនឡាវបានឲ្យដឹងថា “មានផ្ទៃពោះទាំងនៅវ័យក្មេង សឹងក្លាយជារឿងធម្មតាទៅហើយក្នុងតំបន់ជនបទ។ ពិសេសនោះគឺក្មេងៗយុវតីនៃជនជាតិដើមភាគតិច។ គូស្រករទាំងនៅវ័យក្មេងខ្លះមានកូន ដោយគិតថាជាចំណែកមួយសម្រាប់បង្កើតកម្លាំងពលកម្មបន្ថែមសម្រាប់គ្រួសារ ក៏ដូចជាមានទស្សនៈផ្សេងទៀតថា ឆាប់រៀបការគឺជាប្រពៃណីរបស់ពួកគេ” ។

ដោយឡែក មន្ត្រីផ្នែកប្រឹក្សានៃអង្គការមជ្ឈមណ្ឌលស្ត្រី ការអភិវឌ្ឍ និងសុខភាពយុវជននៅរដ្ឋធានីវៀងចន្ទន៍បានលើកឡើងថា ករណីយុវតីឡាវមានផ្ទៃពោះនៅមុនអាយុ១៨ឆ្នាំ ភាគច្រើនជាករណីដែលមានកខ្វះចំណេះដឹងផ្នែកសុខភាពផ្លូវភេទ ហើយពិសេសនោះគឺពួកគេមានបញ្ហាប្រឈមនឹងការលំបាកក្នុងការស្វែងរកការណែនាំអំពីការរៀបចំផែនការគ្រួសារ។ ករណីភាគច្រើនបន្ថែមទៅទៀតនោះ គឺការចាត់ចែងឲ្យក្មេងៗរៀបការមុនអាយុ ដើម្បីបញ្ជៀសពីបញ្ហានិន្ទាពីសង្គមទៅលើការមានផ្ទៃពោះមុនរៀបការជាដើម ។
ចំណុចទាំងនេះបានក្លាយជាបញ្ហាសំខាន់របស់ប្រទេសឡាវដែលមានអត្រាកំណើនអ្នកមានផ្ទៃពោះទាំងនៅវ័យក្មេងខ្ពស់ជាងគេក្នុងតំបន់អាស៊ាន ប៉ុន្តែទន្ទឹមនឹងឫសគល់បញ្ហាដែលកើតមានខាងលើនេះ ទាំងអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិនានាក៏កំពុងខ្នះខ្នែងចូលរួមពិសេសក្នុងការអប់រំយុវជនឡាវឲ្យបានយល់ដឹងពីបញ្ហានេះ ក៏ដូចជានីតិវិធីមួយចំនួនអនុវត្តឲ្យបានប្រសើរឡើងវិញនៅទូទាំងប្រទេសឡាវ ដើម្បីបន្ថយអត្រាមានផ្ទៃពោះវ័យក្មេងក្នុងកម្រិតខ្ពស់ជាងគេនេះ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


