សុខភាព
តើស្ត្រីដែលកើតជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានទេ? ត្រូវរៀបចំខ្លួនបែបណាខ្លះ?
ជំងឺទឹកនោមផ្អែម គឺកើតឡើងទាំងបុរស និងស្ត្រី មិនត្រឹមតែមនុស្សចាស់ឡើយ សូម្បីតែកុមារក៏មានកើតជំងឺនេះដែរ។ សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែម ឬសាធារណជនមួយចំនួនច្បាស់ជាចង់ដឹងថា តើស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានទេ? តើគួររៀបចំខ្លួនបែបណាមុននឹងមានផ្ទៃពោះ?

ពាក់ព័ន្ធនឹងករណីនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងលើទំព័រហ្វេសប៊ុកថា ជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះមាន៣ប្រភេទ គឺប្រភេទទី១ ប្រភេទទី២ និងប្រភេទទីបី។ ចំពោះស្រ្តីដែលកើតជំងឺទឹកនោមផ្អែម ហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ពិតណា គឺ គាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនឱ្យបានល្អដើម្បីជៀសវាងផលវិបាកទាំងម្តាយ និងទារក។ ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬ ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រ គួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
- ពិនិត្យហើយតាមដានជាតិស្ករឱ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។
- ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបន្តអាំងស៊ុយលីន។

រីឯ អ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ ដែលប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយប្រាថ្នាយកបុត្រ គឺត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ចៀសវាងអាចប៉ះពាល់ទៅលើទារកក្នុងករណីចាំបាច់ត្រូវធ្វើការផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។
- អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និង ពិនិត្យតម្រងនោម។
- បើកំពុងប្រើថ្នាំបញ្ចុះឈាម រឺថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សារជាមុនដើម្បីបានការជំនួស ឬ បញ្ឈប់។
- អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬ អ្នកឯកទេសខាងជំនាញម្ហូបអាហារ។

យ៉ាងណាមិញ ស្រ្តីត្រូវថែរក្សាកម្រិតជាតិស្ករឱ្យបានល្អ និងតឹងរឹងបំផុត គឺមុនពេលទទួលទានបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលទទួលទានបាយពីរម៉ោងតិចជាង១២០mg/dL (ឬ មួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


