Connect with us

សុខភាព

ស្ត្រីមានបំណងយកកូន ចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ទេ ថែមទាំងអាច….(មានវីដេអូ)

បានផុស

នៅ

ចំពោះស្ត្រីមាន​បំណង​យក​កូន ឬត្រៀមយកកូន អាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ដោយមិនមានប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ តែផ្ទុយទៅវិញសរីរាង្គអាចបង្កើតអង់ទីគ័រការពារថែមទៀតផង។ នេះបើតាមប្រសាសនន៍ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍ថា បងប្អូនស្រ្តីភាគច្រើនដែលមានបំណងយកបុត្រ តែងតែព្រួយបារម្ភ និងគិតគូដល់ហានិភ័យសុខភាពរបស់ទារក​ ខ្លាចថាចាក់វ៉ាក់សាំងរួច អាចមានបញ្ហានេះឬបញ្ហានោះជាដើម។ ប៉ុន្តែលោកជំទាវបណ្ឌិត បញ្ជាក់ច្បាស់ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយថាក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ត្រូវប្រឈមនឹងវិបត្តិសុខភាពចំពោះស្ត្រី ឬទារកក្នុងផ្ទៃឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីចាក់វ៉ាក់សាំង ស្ត្រីមានផ្ទៃពោះមិនត្រឹមតែអាចផលិតអង់ទីគ័រសម្រាប់ខ្លួនឯងនោះទេ ថែមទាំងអាចផលិតអង់ទីគ័រនៅក្នុងទងសុក ដែលជាគុណសម្បត្តិសម្រាប់ទារកទៀតផង។

ដោយឡែក នៅ​ក្នុង​វេប​សាយ CDC​ អាមេរិក ដែលបានចុះ​ផ្សាយ​កាលពីថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ បាន​ពន្យល់​ថា ស្រ្តី​ដែល​មាន​បំណង​យក​កូន ឬ​កំពុង​ព្យា​យាម​យក​កូន​គួរ​តែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩។​ យោងតាមទិន្នន័យ​ស្រាវ​ជ្រាវ​ អ្នក​ជំនាញ​ជឿ​ថា​វ៉ាក់សាំង​បង្ការ​កូវីដ-​១៩ ​មិន​​មាន​ហានិភ័យ​ណាមួយ​លើ​អ្នក​ព្យាយាម​យកកូន ឬ​មាន​បំណង​យក​កូន​នោះ​ទេ​ មិន​ថា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​។

ប្រភពដដែលបន្ថែមថា វ៉ាក់សាំង​បង្ការ​កូវីដ-​១៩ ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដែរ គឺ​ជួយ​បង្ហាត់​រាង​កាយ​ឲ្យ​បង្កើត​បាន​​អង់ទីគ័រ សម្រាប់​តទល់​​នឹង​វីរុស​បង្ក​ជា​ជំងឺ​កូវីដ-១៩​ និង​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។

គិត​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​អង់ទីគ័រ​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ការ​អភិវឌ្ឈ​សុក​​ឡើយ។ បន្ថែម​ពី​នេះ ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើតនោះទេ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សន្យា

ចុចអាន៖ ម្តាយចាក់វ៉ាក់សាំងកូវីដ​ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ

ចុចអាន៖ អ្នកមិនចាក់វ៉ាក់សាំង អាចឆ្លងកូវីដរៀងរាល់ ១៦ខែម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ២៧ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម