សុខភាព
យល់ដឹងពីជំងឺសរសៃឈាមខួរក្បាល និងរោគសញ្ញា
ការព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមាន ផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។

ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូងនូវកាស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។
រោគសញ្ញាសំខាន់ៗមាន៖
– ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន
– ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
– វៀចមុខភ្លាមៗ

សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថេរវេលា ៤ម៉ោងដំបូងក្នុងករណី ស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយវិធីសាស្ត្រប្រសិទ្ធិភាពខ្ពស់ដូចប្រទេសជឿនលឿនលើសកលលោក (Thrombolysis) ដែល អាចរំលាយ ដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។
មន្ទីរពេទ្យកាល់ម៉ែតបានដាក់ឲ្យដំណើរការ និងអភិវឌ្ឍន៍បន្តបន្ថែម ក្រោមកិច្ចសហការថ្នាក់តំបន់ និងអន្តរជាតិផ្នែកជំនាញនេះឡើង (Stroke Unit) ដោយមានការចូលរួមពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ -រូបភាពវេជ្ជសាស្ត្រ -ប្រសាទសាស្ត្រ សរសៃឈាម ខួរក្បាល និង ខាងវះកាត់ប្រព័ន្ធប្រសាទ សំដៅខិតខំឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅលើសកលលោក។

“ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត និងការថែទាំតាមជំនាញវិជ្ជាជីវៈ ប្រកបដោយទំនុកចិត្តខ្ពស់ គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាព ដោយសារជំងឺនេះក៏ដូចជាការកាត់បន្ថយសេចក្តីស្លាប់ដែរ”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


