Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​ខ្យល់​ក្នុង​ទ្រូង​!

បានផុស

នៅ

​ជំងឺ​ខ្យល់​ក្នុង​ទ្រូង (Pneumothorax) គឺ​ធ្វើ​ឲ្យ​សួត​របស់​យើង​កំពិត ឬ​ត្បៀត ។ ជំងឺ​នេះ​កើតឡើង នៅ​ពេល​ដែល​មានការ​លេចចេញ​ខ្យល់​ នៅ​កន្លែង​ចន្លោះ​សួត និង ជញ្ជាំង​ទ្រូង។ ខ្យល់​នេះ ​វា​រុញច្រាន​សួ​តទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ ឲ្យ​សួត​កំពិត​។ វា​អាច​កើតឡើង​ផង​ដែរ ​នៅ​ពេល​ដែល​មានការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬក៏​អាច​កើតឡើង​នៅ​ពេល​ដែល មាន​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​មួយ​ចំនួន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​

– ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ​

– ពិបាក​ដកដង្ហើម​

– ដង្ហក់ ។​

​ខ​) មូលហេតុ

– របួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះទង្គិច​ចាក់​ចូល​

– ជំងឺ​សួត​រ៉ាំរ៉ៃ​

– បែកធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត​

– ការដកដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation) ។​

​គ​) កត្តា​ដែល​នាំ​ឲ្យ​កើតមាន

– ភេទ​ប្រុស​ច្រើនជាង​ស្ដ្រី​

– ជក់បារី​

– អាយុ​ចន្លោះ​ពី ២០ – ៤០​ឆ្នាំ​, អ្នក​ខ្ពស់​ហើយ​ស្គម​

– តំណពូជ​

– ជំងឺ​សួត​

– អ្នកជំងឺ​ដែល​ដកដង្ហើម​តាម​ម៉ាស៊ីន​

– ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក ។​

​ឃ​) រោគវិនិច្ឆ័យ​ចុងក្រោយ​ច្បាស់លាស់ ពឹង​ផ្អែកលើ​រោគសញ្ញា​ខាងលើ និង​ការពិនិត្យ​ផ្ទាល់​លើ​អ្នកជំងឺ ដែល​ជា​សញ្ញា​គ្លីនិក រួមផ្សំ​នឹង

– ថត​ទ្រូង​ដោយ​កាំរស្មី​

– និង​ឈាន​ដល់​ការធ្វើ​ស្គែ​ន​ន័​រ​សួត ករណី​លំបាក​ស្មុគស្មាញ (Scanner ទ្រូង​) ។​

​ង​) ការព្យាបាល

– អ្នក​ដែល​កើត​ជំងឺ​នេះ ​លើ​សួត​តែ​ម្ខាង​រយៈពេល​ពី ១ ទៅ ២​ឆ្នាំ​ទៀត​អាច នឹង​កើតឡើង​ម្ខាង​ទៀត​។ ខ្យល់​វា​អាច​ចេញ​រហូត​កាលណា​កន្លែង​ដែល​សួត ធ្លាយ​ពុំបាន​ព្យាបាល​។ ដូច្នេះ​ការ​ព្យាបាល​ដោយ​ការវះកាត់​អាច​ត្រូវ​ធ្វើ។​

– គោលបំណង គឺ​ដើម្បី​កុំ​ឲ្យ​សួត​រីក​ដូច​ធម្មតា​វិញ​បាន និង​កុំ​ឲ្យ​វា​កើតឡើង​ម្តង​ទៀត។​

– ដើម្បី​ឲ្យ​ការព្យាបាល​សម្រេច​ទិសដៅ​បាន​វា​អាស្រ័យ​លើ​ទំហំ​នៃ​ការ ត្បៀត​របស់​សួ​តៈ​

១. ប្រសិនបើ​ការ​ត្បៀត​សួត​ដោយសារ​ខ្យល់​តិចតួច យើង​ធ្វើការ​តាមដាន​សិន ។​

២. ចោះ​ទ្រូង​បង្ហូរ​ខ្យល់​ចេញ​ក្រៅ (​ខ្យល់​ច្រើន​) ។​

៣. ការវះកាត់ (​ករណី​ការព្យាបាល​ដោយ​ចោះ​ពុំបាន​ធូរស្បើយ​) ។​

«​សូម​លោក លោកស្រី​ដែល​មាន​រោគសញ្ញា​សង្ស័យ​ជា​ជំងឺ​ខ្យល់​ក្នុង​ទ្រូង ដូច​បាន រៀបរាប់​ជូន​ខាងលើ មេត្តា​ប្រញាប់​មក​ទទួល​ការពិនិត្យ​ព្យាបាល ពី​សាស្ដ្រាចារ្យ​-​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស សួត នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឫ​មន្ទីរពេទ្យ​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​បាន​ការថែទាំ និង​ព្យាបាល ប្រកបដោយ ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​»៕

អត្ថបទ៖ រស្មី

សូមចុចអាន៖​ ការឈឺ​នៅ​កដៃ ចាំបាច់​ត្រូវតែ​ព្យាបាល​! ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម