Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នៅតែផ្គើនអាមេរិក ចេញបញ្ជាឲ្យជនស៊ីវិល ឆាប់ជម្លៀសចេញពី Rafah ខណៈខ្លួន វាយសន្ធាប់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអាទិត្យទី១២ខែឧសភា, អ៊ីស្រាអែល ​បាន​ប្រាប់ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​រាប់​ម៉ឺន​នាក់​ទៀត ឆាប់រួសរាន់​ចាក​ចេញ​ពី​ក្រុង Rafah ខណៈ​ខ្លួន​បង្កើន​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាង​ត្បូង​តំបន់ ហ្គាហ្សា។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសេចក្តីជូនដំណឹងនេះ អ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណពីលើអាកាស និងបង្ហោះសារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រាប់ទៅពលរដ្ឋនៅក្នុងសង្កាត់ភាគខាងកើតក្រុង ឲ្យជម្លៀសខ្លួនទៅ al-Mawasi ស្ថិតនៅលើឆ្នេរសមុទ្រដ៏តូចចង្អៀត ដែលអ៊ីស្រាអែលហៅថាជា “តំបន់មនុស្សធម៌”។

កាលពីប៉ុន្មានថ្ងៃមុន ផ្នែកផ្សេងទៀតនៃទីក្រុង Rafah ក៏បានជម្លៀសមនុស្សចេញផងដែរ ​ហើយបូករួមនឹងការជម្លៀសថ្មីនេះទៀត វាធ្វើឲ្យ Rafah ស្ងាត់ជ្រងំប្រៀបបានទីក្រុងខ្មោច។

(រូបថត៖ AP)

ការជម្លៀសនេះ គឺតាមបញ្ជារបស់អ៊ីស្រាអែល ព្រោះថា ខ្លួននឹងបើកប្រតិបត្តិការកាន់តែធំតាមផែនការនៅទីក្រុង Rafah ផ្គើនសម្តីបងធំអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតដែលព្រមានថា ការវាយលុកជើងគោក អាចបណ្តាលឲ្យមានជនស៊ីវិលស្លូតត្រង់យ៉ាងច្រើនបាត់បង់ជីវិត និងបង្កជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

ងាកទៅលោក ចូ បៃដិន វិញ, ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះប្រកាសថា បទឈប់បាញ់នៅហ្គាហ្សា អាចកើតឡើងបានភ្លាមៗ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)

លោកប្រាប់ព្រឹត្តិការណ៍មួយក្នុងទីក្រុង Seattle ថា “អ៊ីស្រាអែលបញ្ជាក់ហើយថា វាគឺអាស្រ័យលើក្រុមហាម៉ាស ប្រសិនបើពួកគេចង់បានបទឈប់បាញ់ពិតមែន យើងអាចសម្រេចបានត្រឹមពេលមួយថ្ងៃ”។

ដោយឡែក តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា, ទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើទីក្រុង Rafah ដោយបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់និងរបួស។

(រូបថត៖ AP)

ការវាយប្រហារអាកាសនៅសង្កាត់ Sabra បានសម្លាប់មនុស្សចំនួន១២នាក់ រួមមានទាំងស្រ្តីនិងកុមារផងដែរ។ យ៉ាងណា ក្នុងចំណោមនោះ គេដឹងថា មានមេបញ្ជាការជាន់ខ្ពស់នៃកងពលតូចសកម្មប្រយុទ្ធ Al-Mujahedeen និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងក្រុមគ្រួសាររបស់មេដឹកនាំក្រុមមួយផ្សេងទៀត។

ពាក់ព័ន្ធការសម្រេចចិត្តបើកប្រតិបត្តិការវាយលុកនៅ Rafah នេះដែរ ត្រូវបានអ៊ីស្រាអែលអះអាងថា គឺដោយសារសកម្មប្រយុទ្ធហាម៉ាស កំពុងសំងំលាក់ខ្លួននៅក្នុងទីក្រុងនេះ ទោះទីនោះក៏មានជនភៀសសឹកហ្គាហ្សារាប់ម៉ឺននាក់ កំពុងស្នាក់អាស្រ័យក៏ដោយ។

(រូបថត៖ AP)

សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួង​សុខាភិបាល​ហ្គាហ្សា​, គិតត្រឹមពេលនេះ ប្រតិបត្តិការ​របស់​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជិត ៣៥ ០០០ នាក់ និង​របួស​ជិត ៨ ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ជនស៊ីវិលស្លូតត្រង់។

នេះគឺដើម្បីសងសឹកទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ដែលពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១ ២០០ នាក់ និងចាប់ពង្រត់ ២៥២នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចាស់ដៃ លើទីក្រុង Rafah មិនខ្វល់សម្តីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម