ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងកាចសាហាវ ឆក់យកជីវិតមនុស្ស ជាង៣០០នាក់ នៅ អាហ្វហ្គានីស្ថាន
ជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ដល់ថ្នាក់ប្រកាសអាសន្ន ខណៈគ្រោះធម្មជាតិដ៏កាចសាហាវនេះ ផ្តាច់ជីវិតមនុស្សជាង៣០០នាក់ទៅហើយ។
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី១០ខែឧសភា បានបណ្តាលឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់និងពាំនាំលំហូរភក់វាយប្រហារភូមិនិងដីកសិកម្មជាច្រើន នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសនេះ។
ស្របពេលជាមួយគ្នានោះដែរ កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃទី១១ខែឧសភាថា Baghlan គឺជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ខណៈភ្លៀងធ្លាក់ខ្លាំង ក៏បង្កការខូចខាតដល់ខេត្តភាគខាងលិច Ghor និង Herat ផងដែរ។
លោក Rana Deraz មន្ត្រីទំនាក់ទំនង WFP ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា “គ្រាន់តែត្រឹមមួយខេត្ត Baghlan មានមនុស្សស្លាប់ដល់ទៅ៣១១នាក់ទៅហើយ រីឯផ្ទះចំនួន ២ ០១១ ខ្នងត្រូវបានទឹកហូរនាំយកទៅ ចំណែកផ្ទះ ២ ៨០០ខ្នងទៀត ត្រូវខូចខាត”។
មិនត្រឹមតែសម្លាប់ជីវិតមនុស្សនិងបង្កការខូចខាតដល់ផ្ទះសម្បែងទេ គ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ក៏ជន់លិចដីស្រែចម្ការនៅក្នុងប្រទេសមានប្រជាជនជាង ៤០ លាននាក់ដែល ៨០% ពឹងផ្អែកលើវិស័យកសិកម្មមួយនេះផងដែរ។
តាមលក្ខណៈភូមិសាស្រ្ត អាហ្វហ្គានីស្ថាន គឺជាប្រទេសមានរដូវរងារីងស្ងួត ធ្វើឲ្យដីពិបាកស្រូបយកទឹកភ្លៀង ជាហេតុបង្កភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ។
បន្ទាប់ពីសង្រ្គាមអស់រយៈពេលជាង៤០ឆ្នាំ អាហ្វហ្គានីស្ថាន បានក្លាយជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយមិនបានត្រៀមខ្លួនល្អឡើយដើម្បីដោះស្រាយជាមួយនឹងផលវិបាកនៃការឡើងកម្តៅផែនដី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


