ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវាជូនពលរដ្ឋនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសង្គម(ប.ស.ស) មានបំណងចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវាសាធារណៈជូនសមាជិក និងប្រជាពលរដ្ឋនៅកម្ពុជា។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី“ពិធីការជាតិ និងអន្តរជាតិ” លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានជំរុញឱ្យមន្ត្រី ប.ស.ស ដែលចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្តរជាតិ” នេះ អាចយកចំណេះ ជំនាញ ដែលទទួលបានតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបដិសណ្ឋារកិច្ចជាតិ និងអន្តរជាតិនានា និងបន្តចែករំលែកនូវចំណេះដឹងទាំងនេះ ទៅដល់មន្ត្រី និងបុគ្គលិកនៅតាមនាយកដ្ឋានរៀងៗ ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងពង្រឹងលើការផ្តល់សេវាសាធារណៈជូនសមាជិក ប.ស.ស និងសាធារណជន ឱ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឱ្យ ប.ស.ស ក្លាយជាស្ថាប័នឈានមុខនៅកម្ពុជាក្នុងការបម្រើសេវាសាធារណៈ។
លោកបណ្ឌិតអគ្គនាយករង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស ជាសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ពិធីការជាតិ និងអន្តរជាតិ” ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ឥន សុផល អនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាក្រុមការងារដែលបានសហការ និងសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះឡើង ប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្តរជាតិ” រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ និងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ ជាវគ្គបណ្ដុះបណ្ដាលដំបូង ដែល ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឡើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀបចំកម្មវិធីបដិសណ្ឋារកិច្ចជាតិ និងអន្តរជាតិនានាប្រកបដោយភាពត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


