សន្តិសុខសង្គម
ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការខ្នះខ្នែងជួយឲ្យពួកគាត់ត្រឡប់មកកម្ពុជាវិញ
ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយឲ្យពួកគាត់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ពលការិនី ផាត ហាន ដែលជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ ដែលនឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកមម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ដូចជា បានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
ពលការិនី ផាត ហាន ៖ “ខ្ញុំសប្បាយចិត្តណាស់ បើគ្មានលោកពូទូត និងបងៗនោះទេ ពួកខ្ញុំមិនដឹងថាយ៉ាងណា យ៉ាងណីទេ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់ និងជួយពួកខ្ញុំរហូតមក”។
ជាក់ស្ដែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានអន្តរាគមន៍ និងសម្របសម្រួលពលការិនីចំនួន ២៤នាក់បន្ថែមទៀត នឹងវិលត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលទទួលបានព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


