សន្តិសុខសង្គម
ស្នងការរាជធានីបញ្ជាក់ថា ករណីស្ត្រីគ្រងឯកសណ្ធានជានគរបាល គឺជាជនឆបោក និងស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹងជាបន្ទាន់
បន្ទាប់ពីមានការចុះផ្សាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីស្ត្រីម្នាក់អះអាងថាខ្លួនជាមន្ត្រីនគរបាល និងជាកូនចៅរបស់លោកស្នងការរាជធានីភ្នំពេញ ហើយដើរបោកប្រាស់លុយកាក់ក៏ដូចសម្ភារមួយចំនួនរួចមក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីរូបនោះមិនមែនជាមន្ត្រីនគរបាលនោះទេ ពិតជាជនឆបោកប្រាកដមែន។

ជាមួយនឹងការបដិសេធនេះ លោកឧត្ដមសេនីយ៍ឯកស្នងការក៏បានស្នើឲ្យជនរងគ្រោះក្នុងករណីនេះ យកឯកសាមកដាក់បណ្ដឹងនៅអធិការដ្ឋាន ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្ទាន់ ដើម្បីសមត្ថកិច្ចអនុវត្តតាមនិតិវិធី។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា រូបថតឯកសណ្ធាននគរបាលដែលស្រ្តីនោះមាន គឺឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុស មានឋានន្តរសក្ដិ វរសេនិយ៍ឯក បម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ចំពោះអត្តលេខ 86343 គឺជាមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរសក្ដិ វរសេនិយ៍ត្រី។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ឧសភានេះថា ករណីនេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណស្ត្រីសង្ស័យរូបនោះដើម្បីយកមកអនុវត្តតាមនិតិវិធីច្បាប់ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


