Connect with us

ជីវិតកម្សាន្ដ

តារាភាពយន្តខ្មែរល្បីឈ្មោះនៅអាមេរិក​ ប្រកាសគាំទ្រពេញទំហឹងគម្រោង​ព្រែក​ជីកហ្វូណនតេជោ

បានផុស

នៅ

ស្របពេលដែលសិល្បករ សិល្បការិនីខ្មែរព្រមទាំងមន្ត្រីថ្នាក់ដឹកនាំទូទាំងប្រទេសបានប្រកាសឆន្ទ:បង្ហាញការចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង​ព្រែក​ជីកហ្វូណនតេជោ ស្រាប់តែតារាភាពយន្តខ្មែរល្បីឈ្មោះកំពុងរស់នៅឯទឹកដីសហរដ្ឋអាមេរិកលោក យស​ បូវណ្ណ: បានប្រកាសគាំទ្រ​យយ៉ាងពេញទំហឹងលេីគម្រោង​ព្រែក​ជីកហ្វូណនតេជោ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Oplus_131072

លោក យស បូវណ្ណ: ត្រូវបានទស្សនិកជន និងគាំទ្រជាច្រើនបានស្គាល់ថា លោកគឺជាតារាភាពយន្តរបស់ខ្មែរជើងចាស់ដែលមានភាពល្បីល្បាញតាមរយ:ការសម្តែងខ្សែភាពយន្តខ្មែរមួយចំនួនក្នុងជំនាន់តារារួមជំនាន់ដូចជាអ្នកនាង ចាន់ តារាទី អ្នកនាង អម្ពរ ទេវី និងលោក ទេព រិនដារ៉ូ ជាដើម។

តារាភាពយន្តលោក យស បូវណ្ណ: បានថ្លែងពីឯនាយសមុទ្រមកថា “ខ្ញុំបាទ​ យស​ បូវណ្ណ: និង​ឧត្តមភរិយា និងក្រុមគ្រួសារ ខ្ញុំសូម​ចូល​រួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​១០០ភាគរយ លេីគម្រោង​ព្រែកជីកហ្វូណនតេជោដែលជាគម្រោងដេីម្បី​ផលប្រយោជន៍​ជាតិខ្មែរ​យើង​ទាំងអស់​គ្នា​ និងជាដង្ហេីមសេដ្ឋកិច្ចនៃព្រះរាជា​ណាចក្រកម្ពុជានៃយេីងដេីម្បី​ជា​កេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយៗ​ ជានិរន្ត​តទៅ”

គេកត់សម្គាល់ដែរថា នៅលើបណ្តាញកំពុងមានការផុសផុលពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈតាមរយ:​ការផ្លាស់ប្តូររូបភាពនៅលើប្រូហ្វាល់ដោយភ្ជាប់មកវិញជាមួយអត្ថន័យនៃការប្រកាសគាំទ្រគម្រោង​ព្រែក​ជីកហ្វូណនតេជោផងដែរ។

ដោយឡែកងាក់មកលោក យស បូវណ្ណ: ត្រូវបានគេដឹងថាកន្លងមកលោកជាបុគ្គលល្បីឈ្មោះដែលលេច ធ្លោតាមរយ:ការចូលរួមផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជា តិខ្មែរនៅឯក្រៅប្រទេសខណ:លោកក៏ធ្លាប់បញ្ជាក់ដែរថាដេីម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​យើង​ទោះ ជាហត់នឿយ​ពីកាងារស្នូលយ៉ាង​ណា​ក៏​ដោយ​ក៏ក្រុម​គ្រួសារ​លោកស៊ូរខំប្រឹង​បង្ហាញឲ្យ​បរទេស​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏សម្បូ​របែប​​របស់ខ្មែរយេីង​ផងដែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម