សុខភាព
ការសម្រេចចិត្តត្រឹមត្រូវរបស់ស្ត្រីនាំមកនូវជីវភាពល្អប្រសើរ…
ដោយនឹកឃើញកាលពីអតីតកាលជំនាន់យាយនិងម្ដាយរបស់នាងពួកគាត់មានកូនច្រើនណាស់ គឺមានទៅដល់ ១២ នាក់ឯនោះ ដែលបានធ្វើឲ្យនាងសម្រេចចិត្តទៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់នាងនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីទទួលយកសេវាពន្យារកំណើត ដោយការលេបថ្នាំការពារកុំឲ្យមានផ្ទៃពោះ។

ស្ដ្រីម្នាក់ឈ្មោះ ចាប ភស្តា មានអាយុ៣៥ឆ្នាំ មានប្ដីឈ្មោះ សោម សុវណ្ណ អាយុ៣៦ឆ្នាំ រស់នៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ ប្អូនស្រីនិយាយថា”យាយរបស់ខ្ញុំមានកូនរហូតដល់ ១២ នាក់ឯណេះ សូម្បីតែម្តាយខ្ញុំក៏មានកូនដល់ទៅ ៨ នាក់ដែរ ខ្ញុំសង្កេតឃើញថា ជីវភាពរស់នៅសព្វថ្ងៃរបស់គាត់ គឺមានភាពលំបាកលំបិនណាស់ ព្រោះតែមានកូននៅក្នុងបន្ទុកច្រើន”។នាងបន្តថា”ដោយក្នុងស្ថានភាពបែបនេះ ទើបខ្ញុំសម្រេចចិត្តមកមណ្ឌលសុខភាព ដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅក្នុងការទទួលយកមធ្យោបាយពន្យារកំណើត។ បន្ទាប់ពីការពីគ្រោះយោបល់ ខ្ញុំបានសម្រេចចិត្តជ្រើសយកវិធីពន្យារកំណើត ដោយការលេបថ្នាំ”។ បច្ចុប្បន្ននេះ ភស្ដានិងស្វាមី មានពេលវេលាគ្រប់គ្រាន់សម្រាប់ការរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារ។

ដោយឡែកសម្រាប់រឿងរបស់ស្ដ្រីម្នាក់ទៀត ដែលមានឈ្មោះ អាន រូហ្សា អាយុ ២២ ឆ្នាំនិងស្វាមីឈ្មោះ ងេនធារិទ្ធ អាយុ២៥ឆ្នាំ។ ប្អូនប្រុសជាស្វាមីបាននិយាយថា”ពួកខ្ញុំបានពិភាក្សាគ្នានឹងសម្រេចចិត្ត មកទទួលសេវារំលូតនៅមណ្ឌលសុខភាពនេះ ព្រោះសុខភាពរបស់នាងមិនអំណោយផល”។ បច្ចុប្បន្ននេះ ជាសម័យដែលកំពុងរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសគ្រឿងបរិក្ខារពេទ្យ ដូច្នេះប្រជាជនមានទំនុកចិត្ត នៅក្នុងការទទួលយកសេវារំលូតសុវត្ថិភាព នៅតាមមន្ទីរពេទ្យជំនាញ ដែលមិនធ្វើឲ្យស្ត្រីមានគ្រោះថ្នាក់ ដូចការទៅទទួលសេវានៅកន្លែង ដែលមិនមានជំនាញនោះទេ។

អ្នកស្រី យន់ ហ៊ី អាយុ៤៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា ឃុំ ដើមដូងស្រុកអង្គរជ័យ និយាយថា”ខ្ញុំឮពីម្ដាយខ្ញុំប្រាប់ថា ពីសម័យមុនមានស្ត្រីខ្លះ ដែលមានផ្ទៃពោះដោយចៃដន្យឬមានដៃគូស្នេហាលួចលាក់ហើយមានផ្ទៃពោះស្ត្រីទាំងនោះ បានធ្វើការរំលូតតាមវិធីសាស្ត្រផ្សេងៗដូចជាការផឹកស្រាឬផឹកថ្នាំ។ល។ តែក្រោយមក ក៏មានគ្រោះថ្នាក់ដល់ស្លាប់ឬមិនអាចមានកូនបានទៀត”។


ជុំវិញរឿងនេះដែរ អ្នកស្រី អៀម ម៉ាក់ សុគន្ធារី មានអាយុ៦០ឆ្នាំ ជាឆ្មបនៅមណ្ឌលសុខភាពដំបូកខ្ពស់ ស្រុកអង្គរជ័យ និយាយថា”ខ្ញុំធ្វើការនៅផ្នែកនេះជាង៣០ឆ្នាំមកហើយ ហើយខ្ញុំពេញចិត្តនឹងផ្ដល់សេវាសុខភាពជូនប្រជាជន”។ អ្នកស្រីបន្ថែមថា នៅមណ្ឌលសុខភាពដំបូកខ្ពស់មានផ្ដល់សេវាពន្យារកំណើតការថែទាំផ្ទៃពោះ និង រំលួត សុវត្ថិភាព ផងដែរ។ អ្នកស្រីបន្តថា”ខ្ញុំតែងតែឮគេនិយាយថា ការរំលូតជាអំពើបាប ប៉ុន្តែផ្ទុយទៅវិញខ្ញុំគិតថា ការផ្ដល់សេវារំលូតសុវត្ថិភាព គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងមានទុក្ខឲ្យរួចផុតពីទុក្ខទៅវិញទេ”។

អត្ថបទ៖ រុងរឿង
សូមចុចអាន៖ ញ៉ាំកាហ្វេចង់បានសុខភាពមាំទាំ កុំភ្លេចដាក់លាយគ្រឿងទំាងនេះចូល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


