សុខភាព
មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត
មធ្យោបាយពន្យារកំណើតមិនមែនតែស្ត្រីទេ សព្វថ្ងៃបុរសក៏មានមធ្យោបាយច្រើនដែរ ដោយខ្លះក៏មានប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយខ្លះទៀតមិនសូវមានសុវត្ថិភាពឡើយ។ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បកស្រាយដូចខាងក្រោម៖
១- ចាក់ទឹកក្រៅពាង

នេះជាមធ្យោបាយដែលមានអត្រាភ្លាត់មានផ្ទៃពោះពី ៥ ទៅ ១៥ ភាគរយ ដោយសារតែទឹករម្អិលបុរសមានមុនពេលចេញទឹកកាម មានផ្ទុកមេជីវិតតិចតួចតែអាចបង្កឲ្យមានផ្ទៃពោះបាន។ ចំណែកអ្នកខ្លះព្រោះតែដកចេញមិនទាន់ក៏បណ្ដាលឲ្យមានផ្ទៃពោះដូចគ្នា។
២- ស្រោមអនាម័យ

ស្រោមអនាម័យគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ដើម្បីការពារការចាប់កំណើត និងបង្ការជំងឺកាមរោគមួយចំនួនផងដែរ។ ស្រោមអនាម័យធ្វើឡើងពីសារធាតុឡាតិចដែលស្ដើង ស្វិត ហើយបុរសជាច្រើនជ្រើសរើសវិធីមួយនេះ ព្រោះងាយស្រួល និងមានដំណើរការស្រួល ពេលរួមភេទ។
៣- ចង ឬកាត់បំពង់ទឹកកាម
មធ្យោបាយពន្យារកំណើតនេះ មិនអាចត្រលប់ថយក្រោយវិញបានទេ។ ប៉ុន្តែគ្រូពេទ្យជំនាញខ្លះអាចស្រាយចំណង និងតបំពង់ទឹកកាមឡើងវិញដែលអត្រាជោគជ័យមានភាគរយខ្ពស់គួរសម ឬក៏ច្រឹបយកមេជីវិតពីពងស្វាស និងបង្កកំណើតក្រៅខ្លួន។ អត្រាដែលភ្លាត់មានផ្ទៃពោះ មានតិចតួចបំផុត ហើយមធ្យោបាយប្រភេទនេះ ពេញនិយមនៅបរទេសច្រើន។
៤- ថ្នាំចាក់ពន្យារកំណើតបុរស

ថ្មីៗនេះអ្នកវិទ្យាសាស្ត្រទើបរកឃើញប្រភេទថ្នាំចាក់ពន្យារកំណើត ជាប្រភេទសមាសធាតុថ្នាំPolymer អាចជ្រាបចូលទៅក្នុងពងស្វាសរបស់មនុស្សប្រុស រួចវាគ្របដណ្ដប់បំពង់តូចៗដែលបញ្ជូនមេជីវិតទៅកាន់ចុងប្រដាប់ភេទមនុស្សប្រុស។ ប៉ុន្តែថ្នាំនេះមិនទាន់ចេញឲ្យប្រើប្រាស់ជាសកលនៅឡើយទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ
ចុចអាន៖ ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


