Connect with us

សុខភាព

សូម​ស្វែង​យល់​ពី​ភាព​ចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ​!

បានផុស

នៅ

​ជា​ស្ថានភាព ដែល​ការលូតលាស់​នៃ​ទារក​ជួប​ឧបសគ្គ​។ ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​ស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែល​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់​។ ភាព​ចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ មាន ២ សំខាន់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ

• កើតឡើង​ពេល​មាន​ផ្ទៃពោះ​

• រក​ឃើញ​ដោយ​អេកូ​សាស្ត្រ​

– ភាព​ចុះ​ខ្សោយ​ស្រួចស្រាវ

• កើតមាន​ក្នុង​ពេល​សម្រាល​

• កើតមាន​ពេល​ដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ​

​ក​) ការសង្ស័យ ពេល​ទារក​ចុះ​ខ្សោយ​

– ករណី​ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ

• សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់​

• ការលូតលាស់​មិន​គ្រប់គ្រាន់​ឬ​មាន​វត្តមាន​នៃ​កង្វះ​ទឹកភ្លោះ តាមរយៈ​អេកូ​សាស្ត្រ​

• មាន​ភាព​មិន​ប្រក្រតី​នៃ​សរសៃឈាម​និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler​។​

– ភាព​ចុះ​ខ្សោយ​ស្រួចស្រាវ នៅ​ពេល​ឈឺពោះ​សម្រាល​:

• មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក​

• មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ​

• កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត​:

• ភាព​ចុះ​ខ្សោយ​នៃ​ពហុ​សរីរៈ (​ថ្លើម តម្រង់​នោម​)

• ភាព​ចុះ​ខ្សោយ​នៃ​ខួរក្បាល​

​ខ​) មូលហេតុ​នៃ​ភាព​ចុះ​ខ្សោយ

– ជំងឺ​របស់​ម្តាយ (​ឧ​. លើសឈាម​…)

– ភាព​មិន​ធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (​ឧ​. ឈាមកក​ក្រោយ​សុក​…)

– បណ្តាល​មក​ពី​សុក ឬ​ទងសុក (​ឧ​. សុក​ពាំង​បាំង​មុខ​ស្បូន​, ទងសុក​រុំ​កូន​…)

– បណ្តាល​មក​ពី​ទារក (​ឧ​. ទារក​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​…)

​គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ភាព​ចុះ​ខ្សោយ

– ការ​មាន​លាមក​ព្រៃ​របស់​ទារក​ នៅ​ក្នុង​ទឹកភ្លោះ​

– ការ​ថយចុះ​នៃ​សំឡេង​ចង្វាក់បេះដូង​

– កម្រិត pH < 7,5 (​ឈាម​ដែល​បូម​ចេញពី​សរសៃឈាម​នៃ​ទងសុក​ទារក​)

​ឃ​) ការវិវត្តន៍​នៃ​ភាព​ចុះ​ខ្សោយ​

– ការ​វិបត្តិ​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​

– ការ​វិវត្តន៍​មាន ៣​ដំណាក់កាល

• ដំណាក់កាល​ទី​១ ដែល​វិវត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ២៤​ម៉ោង ទៅ ៤៨​ម៉ោង​។ ដំណាក់កាល​នេះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ​។​

• ដំណាក់កាល​ទី​២ វិបត្តិ​នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ១​សប្តាហ៍​។ ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច​។​

• ដំណាក់កាល​ទី​៣ ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់​។​

​ដូច្នេះ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សម្រាល ​ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ពេល​មាន​រោគសញ្ញា​ទាំងនេះ​។​

​ង​) ការព្យាបាល

​ការ​ព្យាបាល​នៃ​ភាព​ចុះ​ខ្សោយ ត្រូវ​ធ្វើ​ទៅតាម​មូលហេតុ​និង​រោគសញ្ញា​របស់​ទារក​។​

​ប្រសិនបើ​មាន​សង្ស័យ​ដែល​បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​ប្រញាប់​មក​ជួប​ពិគ្រោះ និង​ធ្វើការ​សង្គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​បាន​។ ការ​តាម​ដាន​និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺជា​ការ​តាម​ដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុង​ពេល​ជិត​សម្រាល​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​ខ្យល់​ក្នុង​ទ្រូង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ១១ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៤១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៥៦ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម