Connect with us

សុខភាព

អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ

បានផុស

នៅ

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។

១. ការ៉ុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ព័ណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។

២. ផ្លែ​ប៊ឺរ

ផ្លែ​ប៊ឺរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​ប៊ើរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​ប៊ឺរ​ច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។

៣. សារាយ​សមុទ្រ

ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 ល្អ​សម្រាប់​អ្នក​មិន​តម​សាច់។ បន្ថែម​ពី​នោះ​សារាយសមុទ្រ​ក៏​មាន ជាតិ​អ៊ីយ៉ូដ​ និង​សារធាតុ​​សរសៃ​ (Fiber) ជំនួយ​ដល់​រាង​កាយ​។ ប៉ុន្តែ គួរ​ដឹង​ថា កម្រិត​ជាតិ​អ៊ីយ៉ូដ​ច្រើន​ក្នុង​រាង​កាយ​ នឹង​ធ្វើ​ឱ្យ​ក្រពេញ​ទីរ៉ូអ៊ីត​ (ក្រពេញ​ស្ថិត​នៅ​ក) មាន​បញ្ហា ធ្វើ​ឱ្យ​កើន​ទម្ងន់​ ហើយ​ពិសេស​ជាង​នេះ​ទៀត សារាយ​សមុទ្រ​ក៏​សំបូរ​ជាតិ​ដែក​ច្រើន នឹង​បង្ក​ជា​បញ្ហា​រលាក​ស្បែក និង​​បញ្ហា​ថ្លើម។

៤. ផលិត​ផល​ពី​សណ្តែក​សៀង

ទឹក​សណ្តែក តៅ​ហ៊ូ ពពុះ​សណ្តែក សុទ្ធ​សឹង​ផ្សំធ្វើ​ពី​សណ្តែក​សៀង​ ដែល​​​សំបូរ​វីតាមីន​ B កាក​សរសៃ​ (Fiber) ម៉ាញ៉េស្យូម និង​ប្រូតេអ៊ីន​ទៅ​ដល់​រាង​កាយ។ ប៉ុន្តែ​គួរ​គប្បី​​ដឹង​ថា សារធាតុ​នៅ​ក្នុង​សណ្តែក​សៀង​ទាំង​នោះ អាច​បង្អាក់​ប្រសិទ្ធភាព ថ្នាំពេទ្យមួយចំនួននៅពេលយើងប្រើថ្នាំទាំងនោះដើម្បីព្យាបាលជំងឺ នេះគឺដោយសារ តែមានប្រតិកម្មទៅរំខានដល់អ័រម៉ូនមួយចំនួន​ក្នុង​រាង​កាយ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hello Krupet

ចុចអាន៖ អាហារ ៦​ មុខ​ដែល​សម្បូរ​សារធាតុប្រឆាំង​​ជំងឺ​សាហាវ​ៗ

ចុចអាន៖ អាហារ​ ៥​ ប្រភេទ​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១៤ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ១៨ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម